អ៊ីតាលី៖ ក្លិបបាល់ទាត់ Juventus បានប្រកាសតែងតាំងលោក Maurizio Sarri ជាគ្រូបង្វឹកថ្មីជាផ្លូវការ បន្ទាប់ពីលោកបានចាកចេញពី Chelsea ក្រោយចំណាយពេលដឹកនាំបានមួយរដូវកាលនៅអង់គ្លេស។ មែនទែនទៅ កិច្ចសន្យារបស់លោក Maurizio Sarri មានសុពលភាពរហូតដល់ខែ មិថុនា ឆ្នាំ ២០២១ ឯណោះ ប៉ុន្តែយ៉ាងណាមិញ គេមិនដឹងថាក្លិប Chelsea ត្រូវបង់សំណងប៉ុន្មានទៅគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះឡើយ។

លោក Maurizio Sarri
លោក Maurizio Sarri និងលោកស្រី Marina Granovskaia

អ្នកគ្រប់គ្រងទូទៅរបស់ក្លិប Chelsea លោកស្រី Marina Granovskaia បានប្រាប់ហេតុផលចាកចេញរបស់គ្រូបង្វឹករូបនេះថា លោក Sarri បានសម្រេចចិត្តចាកចេញពីក្លិបដោយសារតែលោកចង់ត្រឡប់ទៅប្រទេសដើមរបស់លោក ដោយលោកយល់ថាការធ្វើការនៅទឹកដីអ៊ីតាលី មានភាពសំខាន់ជាង។ ជាងនេះទៅទៀត លោក Sarri បាននិយាយថា លោកចង់ចំណាយពេលនៅអ៊ីតាលី ដោយសារតែលោកនឹងមានពេលជួបជាមួយក្រុមគ្រួសាររបស់លោកបានញឹកញាប់ជាងនេះ។

គួរបញ្ជាក់ថា លោក Maurizio Sarri នឹងចូលរួមជាមួយក្លិបបាល់ទាត់ Juevntus ជាមួយកិច្ចសន្យារយៈពេល ៣ឆ្នាំ មានន័យថា លោកនឹងចូលរួមជាមួយក្លិបជើងឯកអ៊ីតាលីមួយនេះ រហូតដល់ខែ មិថុនា ឆ្នាំ ២០២២ ខណៈដែលលោក Frank Lampard ត្រូវគេជឿជាក់ថា នឹងក្លាយជាបេក្ខភាពដំបូងបង្អស់ក្នុងការចូលមកដឹកនាំក្លិប Chelsea ជាបន្ត៕ 

លោក Maurizio Sarri
លោក Frank Lampard

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]