ភ្នំពេញ៖ បើទោះបីជា មានរលកក្រោយ បានប្រឡូកក្នុងពិភពសិល្បៈជាបន្តបន្ទាប់ក៏ដោយ ក៏កញ្ញា សូដា នីតា នៅតែអាចឈរជាតារាដែលមានភាពល្បីល្បាញដដែល ទាំងនៅក្នុង ការងារសម្តែង និង ពិធីការិនី។

ជាពិសេស បើក្រឡេកមើលជីវភាពរបស់តារាស្រីរូបនេះ ក៏អាចនិយាយបានថា ជាតារាអ្នកមានមួយរូបផងដែរ ដែលមានឡានទំនើបបើកទៅធ្វើការជារៀងរាល់ថ្ងៃ និងប្រើរបស់របរសុទ្ធតែ ប្រ៊េន មានតម្លៃថ្លៃៗមិនធម្មតា មិនចាញ់តារាផ្សេងៗប៉ុន្មានឡើយ។

ក្នុងនោះ កាលពីថ្មីៗនេះ សូដា នីតា ក៏បានបង្ហាញម៉ូតផ្ទះរបស់នាង ជាច្រើនសន្លឹក នៅក្នុងបណ្តាញសង្គម ដែលធ្វើឲ្យ អ្នកគាំទ្រ លាន់មាត់សរសើរម៉ូតផ្ទះរបស់នាង ដែលធំ និងម៉ូតស្រស់ស្អាតគួរឲ្យចង់រស់នៅខ្លាំងណាស់។

យ៉ាងណាមិញ ផ្ទះមួយនេះ ក៏នាងមិនបានបញ្ជាក់ច្បាស់នោះទេ ថាមានតម្លៃ ឬទិញតាំងពីពេលណានោះទេ ហើយបើមើលទៅ ក៏មានតម្លៃមិនធម្មតានោះដែរ គ្រាន់តែនាងមិនចង់បង្ហាញតម្លៃតែប៉ុណ្ណោះ៕

សូដា នីតា
សូដា នីតា
សូដា នីតា
ម៉ូតផ្ទះរបស់នាង
ម៉ូតផ្ទះរបស់នាង
ម៉ូតផ្ទះរបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សូដា នីតា