កូរ៉េខាងត្បូង ៖ បន្ទាប់ពីទទួលបានអំណោយ អាហារសម្រន់ និងភេសជ្ជៈយ៉ាងច្រើនពី Jungkook កាលពីខែមេសា ខណៈពេលកំពុងថតរឿង Hotel del Luna ពេលនេះតារាសម្ដែងប្រុសដ៏ល្បី Jin Goo បានផ្ញើអំណោយ ជារថយន្តកាហ្វេ ដែលពោរពេញដោយភេសជ្ជៈល្អៗ និងអាហារសម្រន់ជាច្រើន ទៅកាន់ Jungkook វិញដល់ Busan កន្លែងដែលសមាជិកក្រុម BTS កំពុងរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រ។

គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃទី ១៦ ខែមិថុនានេះ សមាជិកកូនពៅក្រុម BTS គឺ Jungkook បានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយនិងភេសជ្ជៈ និង នំប៉័ង hot dogs ដោយ Jungkook បានសរសេរថា «តើដឹងដោយរបៀបណា ថាខ្ញុំចូលចិត្ត hot dogs? អរគុណច្រើន! ខ្ញុំបានញ៉ាំវាហើយ»។

នេះបើតាមអក្សរដែលបិទលើរថយន្ត បានបញ្ជាក់ថា ទាំងនេះជាអំណោយពីតារាសម្ដែង Yeo Jin Goo ដើម្បីជាការគាំទ្រដល់ កម្មវិធីជួបជុំអ្នកគាំទ្ររបស់ BTS ក៏ដូចជា Jungkook ដែលជាមិត្តសម្លាញ់របស់ខ្លួន៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jin Goo
រូបភាព Jin Goo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]