ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ នាយ ចឺម កាន់តែទទួលបានប្រជាប្រិយភាពជាលំដាប់ ជាមួយបទចម្រៀងរបស់លោកដែលចេញលក់ នៅលើទីផ្សារ។

ដោយឡែក កាលពីថ្មីៗនេះ នាយ ចឺម បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន ភ្ញាក់ផ្អើលមែនទែន ក្រោយឃើញលោកបង្ហោះវីដេអូឃ្លីបមួយ នៅលើគណនីយូធូបផ្លូវការរបស់ខ្លួន ដោយច្រៀងចម្រៀងមួយបទ ជាបទមរតកដើម។

ក្នុងនោះដែរ នាយ ចឺម បានច្រៀងបទមានចំណងជើងថា “បុប្ផាឈាងម៉ៃ” ដែលធ្វើឲ្យអ្នកគាំទ្រអត់ទ្រាំមិនសរសើរមិនបាននោះទេ ព្រោះថាអ្នកគាំទ្រធ្លាប់តែឃើញរូបលោកច្រៀងបទសម័យ និងនៅលើឆាក តែដល់ពេលមកស្តាប់លោកច្រៀងបទមរតកដើមផ្ទាល់ ជាមួយភ្លេងហ្គីតាបែបនេះ ទើបដឹងថា សម្លេងរបស់លោកពិតជាពីរោះមែនទែន។

ទោះជាយ៉ាងណាក្តី នេះគឺជាលើកទីមួយហើយ ដែលអ្នកគាំទ្រឃើញនាយ ចឺម ច្រៀងបទមរតកដើមផ្ទាល់ជាមួយភ្លេងហ្គីតាបែបនេះ ហើយអ្នកគាំទ្រក៏ទទូចចង់ឲ្យតារាចម្រៀងរូបនេះ បង្ហោះបទចម្រៀងមរតកដើមបែបនេះ ឲ្យច្រើនជាបន្តបន្ទាប់ផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

នាយ ចឺម
នាយ ចឺម
នាយ ចឺម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម