កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ The Korea Institute of Corporate Reputation បានចុះផ្សាយអំពីរតួលេខចុងក្រោយបំផុត ទៅលើតារាស្រីដែលទទួលបានពិន្ទុខ្ពស់ជាងគេក្នុងការបោះឆ្នោតជា តារាស្រីកំពូលប្រចាំខែចាប់ពីថ្ងៃទី ១៤ ខែឧសភា ដល់ថ្ងៃទី ១៥ ខែមិថុនា ដោយមានការជ្រើសរើសតារាស្រីមកពីក្រុមផ្សេងៗជាង ៤៥៥ នាក់។

ក្នុងនោះដែរ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ តារាស្រីដែលគ្រងដំណែងឈរជាតារាលំដាប់កំពូលលេខ១ ប្រចាំខែ គឺបានទៅលើនាង Jennie សមាជិកក្រុម BLACKPINK ដោយទទួលបានពិន្ទុ ១,៩៦៩,៤៧៧ ឯចំណែកលេខ២បានទៅលើនាង Irene សមាជិកក្រុម Red Velvet ដែលទទួលពិន្ទុបាន ១,៨៣៨,៩៩៥ និងលេខ៣ បានទៅលើនាង Jisoo សមាជិកក្រុម BLACKPINK ទទួលបានពិន្ទុ ១,៨២១,៣០១។

គួររម្លឹកផងដែរថា កាលពីខែមុនអ្នកដែលគ្រងតំណែងលេខ ១ គឺនៅតែជា Jennie ដដែល ក៏ប៉ុន្តែចំពោះលេខ ២ និងលេខ ៣ គឺត្រូវបានផ្លាស់ប្តូរ ព្រោះថា កាលពីខែមុននាង Irene ជាប់លេខ ២២ ឯណោះ ឯចំណែក Jisoo វិញជាប់លេខ ៧។

ទោះជាយ៉ាងណាក្តី សម្រាប់ខែនេះ អ្នកដែលជាប់លេខ ៤ ដល់លេខ ១០ បន្តបន្ទាប់ទៀត មានតារាស្រីដូចជា នាង SinB សមាជិក GFriend នាង Jang Wong Young សមាជិក IZ*ONE នាង Seulgi សមាជិក Red Velvet នាង Hwasa សមាជិក MAMAMOO នាង Nayeon សមាជិក Twice នាង Jiwon សមាជិក Cherry Bullet និងនាង Momo សមាជិកTwice៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Jennie
Irene
Jisoo
SinB

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]