ភ្នំពេញ៖ បច្ចុប្បន្ននេះឃើញថាតារាសម្តែងស្រីកញ្ញា ណាក់ ស្រីណា កាន់តែមាន ហាងឆេង និងមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រ ដែលតែងតែឃើញមុខនៅក្នុងMV បទចម្រៀងថ្មីៗជាច្រើន ដែលសមត្ថភាពពិតជាល្អគួរឲ្យសរសើរតែម្តង។

ស្របពេលដែលសមត្ថភាពនៅក្នុងការងារសិល្បៈល្អ តែបើងាកមកមើលរូបស្រស់ នាពេលបច្ចុប្បន្នរបស់នាងវិញ ឃើញថាតារាស្រីញញឹមស្រស់រូបនេះ កាន់តែស្រស់ស្អាតខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងការតុបតែងខ្លួនបែបស៊ីវិល័យរបស់នាង។

តែជាក់ស្តែងកាលពីពេលថ្មីៗនេះ នាងបានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន នាំគ្នាសរសើរដល់នាងគ្រប់គ្នា ក្រោយនាងបានធ្វើការតែងខ្លួនយ៉ាងស្រស់ស្អាត ទន់ភ្លន់គួរឲ្យសរសើរនៅក្នុងឈុតសម្លៀកបំពាក់អប្សរាដ៏ស្រស់ស្អាត។

តាមរយៈរូបភាពនីមួយៗ ឃើញថានៅពេលដែលនាង បានធ្វើការតែងខ្លួនបែបនេះស្រស់របស់នាង មើលទៅមិនត្រឹមតែស្រស់ស្អាត តែពិតជាទន់ភ្លន់ សាកសមជានារីខ្មែរ បូករួមនឹងទម្រង់មុខបែបធម្មជាតិរបស់នាងផងនោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

កញ្ញា ណាក់ ស្រីណា
កញ្ញា ណាក់ ស្រីណា
ណាក់ ស្រីណា ពេលតែងខ្លួនក្នុងឈុតអប្សរា
ណាក់ ស្រីណា ពេលតែងខ្លួនក្នុងឈុតអប្សរា
ណាក់ ស្រីណា ពេលតែងខ្លួនក្នុងឈុតអប្សរា
ណាក់ ស្រីណា ពេលតែងខ្លួនក្នុងឈុតអប្សរា
ណាក់ ស្រីណា ពេលតែងខ្លួនក្នុងឈុតអប្សរា
ណាក់ ស្រីណា ពេលតែងខ្លួនក្នុងឈុតអប្សរា
ណាក់ ស្រីណា ពេលតែងខ្លួនក្នុងឈុតអប្សរា
ណាក់ ស្រីណា ពេលតែងខ្លួនក្នុងឈុតអប្សរា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាក់ ស្រីណា