កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ១៥ ខែមិថុនា ម្សិលមិញនេះ តារាសម្តែងប្រុស Kang Tae Sung ទើបតែបានប្រារព្ធកម្មវិធី រៀបអាពាហ៍ពិពាហ៍របស់លោក ជាមួយនិងកូនក្រមុំដ៏ស្រស់ស្អាតគឺនាង Jung Ah Ra នៅឯសាលមង្គលការដ៏ល្បីមួយ កណ្ដាលទីក្រុងសេអ៊ូល។

ភ្នាក់ងារ EX Entertainment ដែលជាក្រុមហ៊ុនគ្រប់គ្រង តារាសម្ដែង Kang Tae Sung បាននិយាយថា លោក Kang Tae Sung បានសម្រេចចិត្ត រៀបការជាមួយនារីម្នាក់ បន្ទាប់ពីលោកធ្លាក់ក្នុងអន្លង់ស្នេហ៍ លើរូបនាងអស់រយៈពេលជាយូរ។ ដូច្នេះសូមអ្នកគាំទ្រ ផ្ញើការអបអរសាទរ និងគាំទ្រដល់ គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះផង។

គួរបញ្ជាក់ផងដែរថា នៅក្នុងបទសម្ភាសន៍ថ្មីមួយ Kang Tae Sung ធ្លាប់បានសារភាពថា លោកពិតជាស្រលាញ់ មិត្តស្រីរបស់លោកយ៉ាងខ្លាំង។ ហើយនារីម្នាក់នោះ គឺជាមនុស្សដែលធ្វើឲ្យលោក ចង់មើលថែរហូតទៅ។

ជាការពិតណាស់ ចំណងស្នេហាដ៏ផ្អែមល្ហែមរបស់តារាសម្ដែង Kang Tae Sung បានធ្វើឲ្យបេះដូងមហាជន ប្រែជាទោរទន់ទៅតាម ដោយមិនដឹងខ្លួន។ ប៉ុន្តែអ្វីដែលធ្វើឲ្យប្រិយមិត្ត កាន់ចាប់អារម្មណ៍ ខ្លាំងបំផុតនោះគឺ រូបភាព Pre-Wedding ដ៏ស្រស់ស្អាតរបស់ពួកគេទាំងពីរ ដែលបានបង្ហោះថ្មីៗនេះ។ មួយក្នុងចំនោមនោះ គឺជារូបថតពួកគេទាំងពីរ ថើបគ្នានៅក្នុងអាងទឹក ដែលមើលទៅរ៉ូមែនទិចយ៉ាងខ្លាំង ដូចជានៅក្នុងរឿងភាគកូរ៉េយ៉ាងដូច្នោះដែរ៕

ចង់ដឹងថា រូបភាព Pre-Wedding របស់ពួកគេ ស្រស់ស្អាត និងគួរឲ្យចាប់អារម្មណ៍យ៉ាងណានោះ?

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព​ Kang Tae Sung និងភរិយា
រូបភាព​ Kang Tae Sung និងភរិយា
រូបភាព​ Kang Tae Sung និងភរិយា
រូបភាព​ Kang Tae Sung និងភរិយា
រូបភាព​ Kang Tae Sung និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]