ថៃ៖ តារាសម្តែងស្រីមុខស្រទន់ Diana Flipo ដែលប្រិយមិត្តប្រាកដជា ធ្លាប់បានឃើញវត្តមានតារាស្រីរូបនេះនៅតាមរឿងភាគថៃល្បីៗនានា ជាក់ជាមិនខាន។ ទោះបីជាទើបតែចូលប្រឡូកនៅក្នុងវិស័យសិល្បៈទើបតែបាន៥ឆ្នាំ ក៏ពិតមែនប៉ុន្តែ Diana ហាក់ដូចជាមានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។

បើងាកមកនិយាយពីរឿងបេះដូងវិញ ឃើញថាតារាស្រីកូនកាត់ថៃ-បារាំងរូបនេះ មិនធ្លាប់ប្រកាសថាខ្លួនមានស្នេហាដូចតារាផ្សេងៗនោះទេ។ ចំពោះរឿងនេះទៀតសោត Diana បាននិយាយរៀបរាប់ថា៖

«សម្រាប់បេះដូងគឺនៅទំនេរ មិនទាន់មានអ្នកណាទេ។ ធ្លាប់មានមិត្តភក្តិមកណែនាំថាមានអ្នកចូលចិត្តខ្ញុំ តែគេមិនហ៊ានតាមញ៉ែ។ មូលហេតុប្រហែលអាចមកពី មើលទៅខ្ញុំដូចជាមនុស្សកាច ពិបាកញ៉ែ អញ្ចឹងហើយបានខ្ញុំនៅទំនេរ។ និយាយតាមត្រង់ទៅខ្ញុំមិនបានបិទមិនឲ្យអ្នកណាមកស្រលាញ់ទេ ប្រសិនបើនិយាយហើយត្រូវគ្នាក៏បន្តទំនាក់ទំនងទៀត ប៉ុន្តែបើនិយាយហើយមិនសូវត្រូវគ្នា ខ្ញុំនឹងប្រាប់ត្រង់ៗហើយសុំរាប់អានជាបងប្អូនតែម្តង ព្រោះមិនចង់ឲ្យខាតពេល»។

តារាស្រីវ័យ២៤ឆ្នាំរូបនេះបានបន្ថែមទៀតថា ពេលនេះនាងមិនទាន់ចង់គិតរឿងស្នេហានោះទេ ព្រោះនាងត្រូវរៀនបន្តទៀត។ ណាមួយពេលនេះនាងមានសេចក្តីសុខខ្លាំងណាស់ ពេលនៅជាមួយមិត្តភក្តិ៕

Diana Flipo
Diana Flipo
Diana Flipo
Diana Flipo
Diana Flipo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]