អត្តសញ្ញាណ Facebook របស់អ្នករងគ្រោះ ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរ  បានត្រូវគេចែកចាយពេញ Facebook។ បើយោងតាមប្រិយមិត្តខ្មែរឡូត មានប្អូនស្រីម្នាក់សំណាងបំផុត ដែលប្អុនស្រី បានប្តូរចេញពីរថយន្តនោះ ទៅជិះរថយន្តមួយទៀត ដោយសារពុលឡាន។ បន្ទាប់មក ក៏មានហេតុការណ៍នេះតែម្តង។ នេះពិតជាសំណាងមួយ លើមួយលានដងមែន។

យោងតាមព័ត៌មានពីកោះសន្តិភាព  រថយន្តកាមរីបាឡែន ១គ្រឿងពណ៌ស ស៊េរី២០០២ បុកគ្នាជាមួយរថយន្តស៊ីទែន សាំងរបស់ក្រុមហ៊ុនប្រេងឥន្ធនៈ ធំមួយ... លាន់ដូចរន្ទះ បណ្តាលឱ្យអ្នកជិះនៅក្នុងរថយន្ត កាមរីបាឡែនស្លាប់៦នាក់ភ្លាមៗ ដោយការឆេះរួញ ខណៈរថយន្តកាមរីបាឡែននេះបុកគ្នា ហើយក៏ឆាបឆេះសន្ធោសន្ធៅ គួរឱ្យតក់ស្លុតពន់ពេក និងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង១០នាទីថ្ងៃត្រង់ ថ្ងៃទី១១ កុម្ភៈ ២០១៣ លើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ១៥៩-១៦០ ស្ថិតភូមិមនោរម្យ ឃុំជើងគោ ស្រុកព្រៃនប់។

សូមបញ្ជាក់ថា អ្នកស្លាប់នៅក្នុងរថយន្តបាឡែនពណ៌ស គឺប្រុស៥នាក់ ស្រី១នាក់ សុទ្ធតែអ្នករស់នៅភ្នំពេញទាំងអស់... រថយន្តនេះមើលស្លាកលេខមិនយល់ទេ ព្រោះត្រូវភ្លើងឆេះរួញអស់ហើយ ។ តាមសាក្សីនិយាយថា រថយន្តកាមរីបាឡែនពណ៌ស នេះផ្ទុកមនុស្ស៦នាក់ សុទ្ធតែជាអ្នកពេញវ័យធ្វើដំណើរឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ពេលទៅដល់កន្លែងកើតហេតុខាងលើ ក៏បើកវ៉ារថយន្តមួយគ្រឿងទៀតធ្វើដំណើរស្របទិសគ្នានៅពីមុខ ប៉ុន្តែវ៉ាមិនផុតក៏វាក់នឹងរថយន្តស៊ីទែនសាំងមួយគ្រឿងធំមកពី ខាងមុខ (បញ្ជ្រាសទិសគ្នា)... ឧបសគ្គបែបនេះ ធ្វើឱ្យរថយន្តកាមរីបាឡែនពណ៌ស រកឱកាសគេចចូលមកខាងស្តាំដៃវិញមិនរួច ក៏បុកគ្នាពេញទំហឹងជាមួយរថយន្តស៊ីទែនសាំងតែម្តង ។

ក្រោយពេលបុកគ្នាលាន់ដូចរន្ទះហើយ រថយន្តស៊ីទែនសាំងខ្នាតធំបានធ្លាក់ផ្លូវចុះទៅចំការដូងប្រេង និងបុកដើមដូងប្រេងជាប់នៅទីនោះ ហើយអ្នកបើកបរបានបើកទ្វាររត់បាត់ ។ ចំណែកកាមរីបាឡែនពណ៌ស បានរួញក្រញង់ និងឆេះសន្ធោសន្ធៅ ពេលនោះអ្នកភូមិបានជួយគាស់ទ្វាររថយន្ត យកមនុស្ស២នាក់ចេញមក ក្រៅដែរ ប៉ុន្តែពួកគាត់នៅតែស្លាប់ គឺស្លាប់ពេលបុកគ្នា... រីឯ៤នាក់ទៀតជាប់នៅក្នុងរថយន្តត្រូវស្លាប់ និងឆេះរួញរកមើលមនុស្សស្ទើរពុំយល់ ៕











 



ខ្មែរឡូត សូមចូលរួម សោកស្តាយ និងរំលែកទុក្ខ ដល់គ្រួសារសព។ ខ្មែរឡូតសូមអំពាវនាវ ឲអ្នកបើកបររថយន្ត តូច ឬធំ ចេះយោគយល់គ្នា និងមិនត្រូវបើកលឿន ហួសហេតុពេកទេ។

 

ដោយ Vic

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]