(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៉ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ក្រុមជនសង្ស័យចំនួន ៩នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀននៅខារ៉ាអូខេរាត្រីយីហោ «AJR» ក្រុងប៉ោយប៉ែត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យហើយ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

លោកឧត្តមសេនីយ៍ត្រី បោន ប៉ិន បានបន្តថា ដោយមានការស្រាវជ្រាវយ៉ាងម៉តចត់ពីសំណាក់កម្លាំងជំនាញ និងការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត ទើបកម្លាំងជំនាញឈានទៅដល់ការបង្ក្រាប និងដកហូតបានវត្ថុងជាគ្រឿងញៀនជាច្រើន រួមទាំងអាវុធផងដែរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្តចាប់ការតាមនីតិវិធីច្បាប់។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការអាវុធហត្ថខេត្ត បានបន្តថា កាលពីយប់រំលងអាធ្រាតថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណា បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ សម្រួលឱ្យប្រើប្រាស់ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ រួមមានឈ្មោះទី១៖ ឈ្មោះ ស៊ី ណាក់ ភេទប្រុស អាយុ៣៤ឆ្នាំ, ទី២៖ ឈ្មោះ ស៊ី សំណាង ភេទប្រុស អាយុ៣០ឆ្នាំ, ទី៣៖ ឈ្មោះ រស់ ភារុណ (ហៅកុម្មង់ដូ) ភេទប្រុស អាយុ ២៦ឆ្នាំ, ទី៤៖ ឈ្មោះ ខាត់ សុខា ភេទប្រុស អាយុ៣៩ឆ្នាំ, ទី៥៖ ឈ្មោះ សាំង ហេងចិន្តា ភេទប្រុស អាយុ៣២ឆ្នាំ, ទី៦៖ ឈ្មោះ សេង គីមសៀ ភេទប្រុស អាយុ៣១ឆ្នាំ, ទី៧៖ ឈ្មោះ ណាង ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ, ទី៨៖ ឈ្មោះ ហេង ឡៃហួរ ភេទប្រុស អាយុ៣២ឆ្នាំ និង៩៖ ឈ្មោះ មាស ច័ន្ទរិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ។

វត្ថុតាងដកហូតបានរួមមាន៖ គ្រឿងញៀនអ៊ិចស្តាស៊ី (គ្រាប់) ចំនួន៣០៨គ្រាប់, គ្រឿងញៀនអ៊ិចស្តាស៊ីទឹកចំនួន ១៣ដប, គ្រឿងញៀន កេតាមីន (ម្ស៉ៅ) ចំនួន ៩៩ថង់កិប, គ្រឿងញៀនកាតាមីនទឹកចំនួន ១៥១ដប, គ្រឿងញៀនហ្វាយហ្វាយ ចំនួន ២២គ្រាប់, អាវុធខ្លីម៉ាក sig sauer ពណ៌ខ្មៅ០១ដើម បង់០១ និងមានគ្រាប់៦៣គ្រាប់, រថយន្តម៉ាក Toyota Tundra ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០៧ ០១គ្រឿង, ម៉ូតូ ចំនួន០៤គ្រឿង, ទូរស័ព្ទដៃ ចំនួន១២គ្រឿង, Ipatចំនួន០១គ្រឿង, ប្រាក់រៀល ចំនួន ៧១,៦០០រៀល, ប្រាក់ដុល្លារ ចំនួន ១០៨ដុល្លា, ប្រាក់ថៃ ចំនួន ៤៣,៤៦០បាត, ប្រាក់កាណាដា ចំនួន ១០ដុល្លារកាណាដាប្រាក់, កូរ៉េ ចំនួន ១.០០០វ៉ុន, ប្រាក់ជប៉ុន ចំនួន ១,០០០យ៉េន, ចិញ្វៀនលោហធាតុពណ៌លឿងចំនួន ០៣វង់, ខ្សែកលោហធាតុពណ៌សចំនួន ០១ខ្សែ, នាឡិកាដៃចំនួន០២គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០១សន្លឹក, កាតធនាគារ ចំនួន ០២សន្លឹក, បណ្ណបើកបរ ចំនួន០២សន្លឹក, ក្បាលហាតឌីសកាមេរ៉ា ចំនួន ០២គ្រឿង ។

លោកមេបញ្ជាការអាវុធហត្ថខេត្តបន្ថែម ចំណែកម្ចាស់ទីតាំងម្ចាស់ទីតាំងឈ្មោះ ឡាយ ប៉េងអាន ដែលបានជួលបន្តទៅកាន់មេការ ឈ្មោះ រស់ ភារុណ (ហៅ កុម្មង់ដូ) ភេទប្រុស អាយុ២៦ឆ្នាំ, ឈ្មោះ ស៊ី ណាក់ ភេទប្រុស អាយុ៣៤ឆ្នាំ ជាអ្នកគ្រប់គ្រង់ ឈ្មោះស៊ី សំណាង ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នកជួញដូរគ្រឿងញៀន និងកាប់កាប់អាវុធខុសច្បាប់។

សូមបញ្ជាក់ថា ករណីបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]