កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ នាង Somi ទើបតែលេចមុខជាតារាចម្រៀងទោល ក្រោយផលិតកម្ម The Black Label ជាមួយបទចម្រៀងមានចំណងជើងថា “Birthday”

ក្នុងនោះដែរ គេសង្កេតឃើញថា ក្រោយពីតារាស្រីរូបនេះចេញបទចម្រៀងមក មានតារារួមជំនាន់ជាច្រើន នាំគ្នាបង្ហោះសារអបអរសាទ និងជួយប្រម៉ូតចម្រៀងរបស់នាង ដែលទាំងនេះធ្វើឲ្យអ្នកគាំទ្រមិនតិចនោះទេ មានអារម្មណ៍រំភើបចិត្តជំនួសនាង។

ដោយឡែក ស្រាប់តែម្សិលមិញនេះ មានរឿងដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញតារាស្រីដ៏ល្បីនាង Taeyeon សមាជិក SNSD បង្ហោះរូបបទចម្រៀងរបស់នាង Somi ក្នុង Story IG របស់នាង។

យ៉ាងណាមិញ ទាំងនេះពិតជាធ្វើឲ្យអ្នកគាំទ្រស្ទើរតែមិនជឿនោះទេ ព្រោះពីមុនមកអ្នកគាំទ្រគ្រាន់តែដឹងថា នាង Somi គឺហ្វេនដែលស្រលាញ់ Taeyeon ខ្លាំងតែប៉ុណ្ណោះ។ ក៏ប៉ុន្តែពេលនេះ មិននឹកស្មានថា Taeyeon មកបង្ហោះរូបជួយប្រូម៉ូតឲ្យ Somi បែបនេះទេ។

ទោះជាយ៉ាងណាក្តី នេះបង្ហាញឲ្យឃើញថា នាង Somi ពិតជាសំណាងខ្លាំងមែនទែន ព្រោះនៅពេលដែលនាងចេញបទថ្មី មានតារាចម្រៀងជាច្រើននាំគ្នា ជួយប្រម៉ូត បើទោះជានៅផលិតកម្មផ្សេងគ្នា។ ហើយជាពិសេស នៅពេលនេះ នាងថែមទាំងត្រូវបានតារាក្នុងដួងចិត្ត ជួយប្រម៉ូតចម្រៀងឲ្យថែមទៀត ពិតជាមិនធម្មតានោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Taeyeon
Taeyeon
Somi
រូបដែល Taeyeon បង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]