ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយ តារាសម្តែងភេទទី៣ យេយេ បច្ចុប្បន្នកាន់តែមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រ តែងតែមានមុខឡើងនៅក្នុងកម្មវិធីតូចធំជាច្រើន គួរឲ្យកត់សម្គាល់ ស្របពេលដែលជីវិតក៏កាន់តែធូរធារជាងមុន។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារារូបនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពេញចិត្ត និងសរសើរដល់ទឹកចិត្តរបស់គាត់យ៉ាងខ្លាំង ដែលបានដើរតួនាទីជាកូនល្អ បំពេញបំណងអ្នកម្តាយជាទីស្រលាញ់ ទោះបីជាគាត់បានស្លាប់ចែកឋានទៅយ៉ាងណាក្តី។

ដោយក្នុងនោះឃើញថា តារារូបនេះបានធ្វើការរៀបចំធ្វើបុណ្យដាក់ទាន ជូនដល់អ្នកភូមិជាច្រើនអ្នកដែលបានចូលរួមពិធិបុណ្យ ដែលប្រព្រឹត្តទៅពោរពេញដោយស្នាមញញឹម។ លើសពីនេះតារារូបនេះក៏បានបន្ថែមថា៖ «ថ្ងៃនេះជាថ្ងៃបុណ្យខួបគម្រប់៥ឆ្នាំរបស់ម្ដាយខ្ញុំកូនបានបំពេញបំណងម៉ែ ហើយម៉ែចង់ទៅធ្វើបុណ្យនៅស្រុកកំណើតហើយអញ្ជើញចាស់ៗមកពិសាអី រួចហើយជូនទានជា សារ៉ុង ក្រម៉ា លុយបន្តិចបន្តួចតែពេលនេះម៉ែអត់បាននៅចែកទាននេះជាមួយកូនៗទេ ហើយនាងខ្ញុំសូមអរគុណដល់បងប្អូនមីងពូទាំងអស់គ្នា ដែលបានចូលរួមធ្វើបុណ្យនេះឡើងទាំងអស់គ្នាសូមជូនពរពូមីងបងប្អូនឲ្យជួបតែសេចក្តីសុខនិងសុខភាពល្អរហូតនៅក្នុងជីវិតកុំឲ្យស្គាល់ភាពលំបាក សូមជូនបុណ្យដល់បងប្អូនមិត្តភក្ត្រ័ក្នុងFBទាំងអស់គ្នាផង»។

ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និងធ្វើការសរសើរដល់គាត់ ដែលជាកូនល្អ មិនភ្លេចបំណងម្តាយដែលធ្លាប់ប្រាថ្នា ធ្វើជូនម្តាយ ទោះបីជាគាត់បានចែកឋានយ៉ាងណាក្តី៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

យេយេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យេយេ