បរទេស៖ ការកែសម្ផស្សបានក្លាយទៅជារឿងធម្មតាទៅហើយ សម្រាប់សង្គមមនុស្សបច្ចុប្បន្ន។ ដើម្បីទទួលបានភាពស្រស់ស្អាត និងបន្ថែមនូវទំនុកចិត្ត ពួកគេសុខចិត្តចំណាយប្រាក់មួយចំនួន ទៅប្តូរជាមួយរូបសម្រស់ដែលចង់បាន។

ជាក់ស្តែង ការកែសម្ផស្សរមែង តែងតែនាំមកវិញនូវគុណវិបតិ្ត បន្តិចបន្តួចជារឿងដែលចៀសមិនផុត។ ទៀតសោត ដូចតារាចម្រៀងរ៉េបល្បីឈ្មោះ Cardi Bជាដើម នាងមានអាការៈមិនប្រក្រតីក្រោយពីនាងកែសម្ផស្សលើកចុងក្រោយនេះ។ រហូតធ្វើឲ្យតារាស្រីរូបនេះ ប្រកាសថាខ្លួនប្តេជ្ញាឈប់ធ្វើការកែសម្ផស្សទៀតហើយ។

ប៉ុន្តែអ្នកគាំទ្រមិនចាំបាច់ព្រួយបារម្ភទេ ព្រោះCardi Bមិនបានទទួលរងការឈឺចាប់ខ្លាំងនោះទេ ព្រោះនេះ គ្រាន់តែជាអាការៈដែលកើតឡើងក្រោយពី នាងកែដើមទ្រូង និងបូមខ្លាញ់តែប៉ុណ្ណោះ។

ដោយកាលពីថ្ងៃទី១១ ខែមិថុនានេះ Cardi B បានផុសរៀបរាប់ថា «មើលទៅឃើញទេថាជើងខ្ញុំហើមប៉ុណ្ណា នេះហើយជាមូលហេតុដែលគ្រូពេទ្យប្រាប់ឲ្យខ្ញុំសម្រាកពីកម្មវិធីConcertមួយរយៈ។ ហើយពោះរបស់ខ្ញុំក៏ហើម ទាំងជើងទាំងពោះរបស់ខ្ញុំក្តៅពេញទាំងអស់»។ ក្រៅពីនេះនាងបានផុសបន្ថែមទៀតថា ខ្លួនលែងចង់ធ្វើការកែសម្ផស្សទៀតហើយ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្រនៅតែមានការបារម្ភព្រោះ Cardi B មិនព្រមឈប់សម្រាកដើម្បីថែរក្សាសុខភាពឲ្យបានល្អសិននោះទេ ដោយនាងនៅតែបន្តការច្រៀងដដែល ទោះបីជាគ្រូពេទ្យហាមក៏ដោយ៕

Cardi B
Cardi B
Cardi B
Cardi B
Cardi B
រូបភាពជើងដែលហើម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]