បរទេស៖ យោងតាមប្រភពពីសារព័ត៌មានអេស្ប៉ាញមួយបានឱ្យដឹងថា ពានរង្វាន់ Joan Gamper ឆ្នាំ ២០១៩ នេះ ក្រុម Barcelona នឹងត្រូវជួបជាមួយក្រុមមកពីអង់គ្លេស Arsenal។

កីឡាករ Lionel Messi លើកពាន Joan Gamper
កីឡាករ Andre Iniesta លើកពាន Joan Gamper

ការប្រកួតពានរង្វាន់មិត្តភាពនេះដែរ នឹងត្រូវរៀបចំឡើងនាកីឡដ្ឋាន Camp Nou នាថ្ងៃទី ៤ ខែសីហាខាងមុខនេះ ខណៈដែលការប្រកួតមិត្តភាពនេះជាការប្រកួតចុងក្រោយបង្អស់របស់ Arsenal មុននឹងការបើកពានរង្វាន់ EPL ដែលត្រូវប៉ះជាមួយ Newcastle United នៅសប្តាហ៍ទី១។

គួរបញ្ជាក់ថា ពានរង្វាន់ Joan Gamper Trophy នេះ ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ ១៩៦៦ ដោយមាន ៤ក្រុមចូលរួម ប៉ុន្តែចាប់ពីឆ្នាំ ១៩៩៧ មកដល់បច្ចុប្បន្ននេះ មានតែ ២ក្រុមតែប៉ុណ្ណោះ ខណៈដែលក្រុម Barcelona គឺជាម្ចាស់ផ្ទះ។ ជាងនេះទៅទៀត វត្តមានរបស់ Arsenal នាឆ្នាំនេះ គឺជាការបង្ហាញខ្លួនជាលើកដំបូងបង្អស់ ខណៈដែល Barcelona បានគ្រងជើងឯកពាននេះជាបន្តបន្ទាប់តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ៕ 

ក្រុម Barcelona លើកពាន Joan Gamper
កីឡាកររបស់ក្រុម Arsenal

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]