រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​ចំនួន​៦​នាក់​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង​ឌុ​ប​គ្នា​ឆ្វែល​ទៅ​ឆ្វែល​មក​ម្តុំ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ដោយ​មានការ​សង្ស័យ សមត្ថកិច្ច​ប្រដេញ​តាម​តាំង​ពីលើ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​មុខ​ព្រ​លាន​យន្តហោះ​រហូត​ដល់​ផ្លូវ​ចូល​មូលដ្ឋាន​ទ័ពអាកាស​ភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ទើប​ចាប់​ឃាត់​បាន​នាំ​ទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ខណៈ​ដែល​កម្លាំង​នគរបាល​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន​ដងផ្លូវ ស្រាប់តែ​ឃើញ​ក្មេង​ស្ទាវ​មួយ​ក្រុម​គ្នា​៦​នាក់​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង (​ឌ្រឹ​ម​សង់ ពណ៌​ខ្មៅ​មិន​មាន​ស្លាក​លេខ​មួយ​គ្រឿង ម៉ូតូ SUZUKI Let’s ពណ៌​ស ពាក់​ស្លាក​លេខ​ព្រៃវែង 1L-4964 មួយ​គ្រឿង​និង​ម៉ូតូ​YAMAHA ពណ៌​សបិត​ស្កុ​ត​ខៀវ​មួយ​គ្រឿង​) ដោយ​ឃើញ​ជិះ​ក្រឡឹង​ទៅ​ក្រឡឹង​មក ខុស​ប្រក្រតី​ទើប​កម្លាំង​សមត្ថកិច្ច​ប្រដេញ​តាម​ហៅ​ក្រុម​ក្មេង​ស្ទាវ​កាន់តែ​បន្ថែមល្បឿន​រត់​គួរ​ឲ្យ​សង្ស័យ​ណាស់​ដេញ​ស្ទាក់​រហូត​ចាប់​ឃាត់​បាន​នៅ​តាម​ផ្លូវ​ចូល​មូលដ្ឋាន​ទ័ពអាកាស​រួច​នាំ​ទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]