រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នារី​ម្នាក់​បាន​លោត​ពីលើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ បន្ទាប់​ពី​ជិះ​ម៉ូតូ​មួយ​គ្រឿង​២​នាក់​ឈប់​ម៉ូតូ​លើ​ស្ពាន​កម្ពស់​៣​ម៉ែត្រ​ដោយ​ឈ្លោះប្រកែក​គ្នា​ជាមួយ​គូសង្សារ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ជិត​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

សេចក្តីរាយការណ៍​បាន​បន្ត តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​គូសង្សារ​ទាំង​២​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក PCX ពណ៌​ស មិន​ចាំ​ស្លាក​លេខ​ឌុ​ប​គ្នា​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិចឡើង​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​បា​នប​ន្ទិ​ច​ក៏​ឈប់​ម៉ូតូ ហើយ​ក៏​លឺ​សូរ​សំឡេង​ឈ្លោះប្រកែក​គ្នា ខណៈ​ពេល​នោះ​ក៏​ស្រាប់តែ​ខាង​ស្រី​ហក់លោត​ពីលើ​ស្ពាន​ចុះ​មក​ក្រោម​កម្ពស់​៣​ម៉ែត្រ បណ្តាល​ឲ្យ​បែកក្បាល​រង​របួសធ្ងន់ ។

ចំណែក​ឯខាង​ប្រុស​ក៏​ជិះ​ម៉ូតូ​ចុះ​មក​ក្រោម ហើយ​ក៏​លើក​សង្សារ​ឲ្យ​អង្គុយ និង​ទាក់ទង​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​ក៏​មក​ដល់​ហើយ​ក៏​ទាក់​ទង់​ទៅ​រថយន្ត​សង្គ្រោះ​ឲ្យ​មក​ដឹក​នារី​រង​គ្រោះ​ទៅ​មន្ទី​ពេទ្យ ដើម្បី​សង្គ្រោះ​ជីវិត ។ ក្រោយ​ពី​កើតហេតុ​បុរស​ជា​សង្សារ​បាន​ជិះ​ម៉ូតូ​តាម​ពីក្រោយ​រថយន្ត​ពេទ្យ​បាត់​ទៅ បន្សល់​ទុក​តែ​ស្បែក​មួយគូ​នៅ​កន្លែង​កើតហេតុ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]