កូរ៉េខាងត្បូង ៖ ច្រើនថ្ងៃកន្លងទៅហើយ ដែល B.I ត្រូវបានដកចេញពីក្រុម បន្ទាប់ពីផ្ទុះរឿងអាស្រូវដ៏ធំមួយ កាលពីថ្ងៃទី ១២ ខែមិថុនា កន្លងទៅថ្មីៗនេះ។ យ៉ាងណាមិញ រហូតមកដល់ពេលនេះ ក្រុមអ្នកគាំទ្រនៅតែមិនអាចទទួលយកបាន ចំពោះរឿងរ៉ាវដែលកើតឡើង ដែលហាក់ដូចជាឆាប់រហ័សពេក។

ម៉្យាងវិញទៀត មហាជនបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះ B.I ទោះបីជាលទ្ធផលនៃការស៊ើបអង្កេត ចេញមកបែបណាក៏ដោយ ប៉ុន្តែកេរ្តិ៍ឈ្មោះដ៏ល្អរបស់លោក ដែលធ្លាប់សាងមកជាយូរ ត្រូវប្រែជារលាយខ្ទេចខ្ទីអស់ បន្ទាប់ពីផ្ទុះរឿងអាស្រ័យទាំងនេះឡើងមក។

ទោះបីជាយ៉ាងនេះក្ដី ក្រុមអ្នកគាំទ្របានបង្ហាញ ការយកចិត្តទុកដាក់ និងជឿជាក់លើ B.I ជានិច្ច ព្រោះពួកគេដឹងថា លោកមានសេចក្ដីស្រលាញ់ និងការតស៊ូប៉ុណ្ណា ចំពោះអាជីពជាតារារបស់លោក ដែលធ្លាប់ស្រមៃតាំងពីក្មេង។ វាគ្មានហេតុផលអ្វី ដែល B.I ត្រូវប្រព្រឹត្តរឿងមិនល្អបែបនោះឡើយ ព្រោះលោកមានភារកិច្ចធំត្រូវបំពេញ គឺការធ្វើជាមេក្រុមដ៏ល្អ និងជាមនុស្សដែលអ្នកគាំទ្រគោរព ស្រលាញ់។

គួរបញ្ជាក់ផងដែរថា ដើម្បីជាការដាស់អារម្មណ៍ ដល់អ្នកដែលរិះគន់ B.I ថ្មីៗនេះ ក្រុមអ្នកគាំទ្រ បានប្រមូលយកពាក្យស្លោកជាច្រើន ដែលលោកធ្លាប់បាននិយាយ ទាក់ទងនឹងការតស៊ូរបស់លោក ជាមួយនិងសមាជិក មុនពេលក្រុមចម្រៀង iKon ទទួលបានកេរ្តិ៍ឈ្មោះល្បី ដូចជាសព្វថ្ងៃ៕

ចង់ដឹងថា B.I មានក្ដីស្រលាញ់ និងការតស៊ូប៉ុណ្ណា ដើម្បីក្លាយជាតារាល្បី ដូចជាបច្ចុប្បន្ននេះ?

ទស្សនារូបភាពខាងក្រោម ៖ 

១. «កុំតាំងចិត្តធ្វើអ្វីមួយ ត្រឹមតែពាក់កណ្តាលបេះដូង។ ចូរលះបង់ទាំងខ្លួននិងចិត្តរបស់អ្នក ដើម្បីធ្វើវា»។

រូបភាព B.I

២. «ខ្ញុំចង់ក្លាយជាមនុស្សម្នាក់ ដែលមិនមានការផ្លាស់ប្តូរ ទោះបីជាបង្ហាញខ្លួនហើយ ក្លាយជាមនុស្សល្បី»។

រូបភាព B.I

៣. «នៅពេលដែលពួកយើងបង្ហាញខ្លួនដំបូង ខ្ញុំតែងតែសង្ឃឹមថា ពួកយើងនឹងមិនភ្លេចអារម្មណ៍ ពេលចាប់ផ្តើមដំបូងឡើយ»។

រូបភាព iKon

៤. «ពេលនេះខ្ញុំបានឃើញ ក្តីសុបិន្តរបស់ខ្ញុំ ក្លាយជាការពិតហើយ ខ្ញុំគិតថា ខ្ញុំជាមនុស្សដែលមានសំណាងខ្លាំងណាស់»។

រូបភាព B.I

៥. «វាមិនមែនត្រឹមតែជាជីវិតរបស់ខ្ញុំ ម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែមានជីវិតរបស់អ្នកដទៃ ៥នាក់ទៀត ដែលខ្ញុំត្រូវទទួលខុសត្រូវ»។

រូបភាព iKon

៦. ទំហំនៃឆាក និងចំនួនអ្នកចូលទស្សនា វាមិនសំខាន់នោះទេ ឲ្យតែពួកគេយើងបានសម្ដែង» ។

រូបភាព iKon

៧. «ខ្ញុំចង់ធ្វើការជាមួយតន្រ្តី និងធ្វើដំណើរជុំវិញពិភពលោក ទោះបីជាពេលដែលខ្ញុំចាស់ទៅ»។

រូបភាព B.I

៨. «ពួកយើងនឹងត្រលប់មកវិញ ជាមួយនឹងការសម្ដែងដ៏រីករាយ ដូច្នេះសូមកុំភ្លេចពួកយើង។ សូមរង់ចាំពួកយើង»។

រូបភាព iKon

៩. «អ្នកឈ្នះពិតប្រាកដ គឺមនុស្សដែលព្យាយាមក្រោកឡើង ទោះបីជាត្រូវជាន់ទម្លាក់ជាច្រើនដង»។

រូបភាព B.I

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]