ភ្នំពេញ៖ បើនិយាយពីបទចម្រៀងកាលពីជាង ១២ ឆ្នាំមុន មានចំណងជើងថា “ស្រក់ទឹកភ្នែកពេលកំពុងញញឹម” ច្រៀងដោយអ្នកនាង សុគន្ធ និសា ប្រិយមិត្តមួយចំនួន ច្បាស់ជានៅចាំមិនភ្លេចនោះទេ ព្រោះថាបទចម្រៀងមួយបទនេះ ទទួលការគាំទ្រយ៉ាងខ្លាំង កាលពីជំនាន់នោះ។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ ម្ចាស់បទចម្រៀងដ៏សែនពីរោះនេះ បានយកបទនេះមកច្រៀងម្តងទៀតនៅលើឆាកតន្ត្រី ដែលធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់នាងភ្ញាក់ផ្អើល និងរំភើបចិត្តខ្លាំងមែនទែន។

ម៉្យាងវិញទៀត បើផ្អែកតាមប្រភពហ្វេនៗដែលជាអ្នកគាំទ្ររបស់តារាស្រីរូបនេះ បានឲ្យដឹងថា បើទោះជាបទចម្រៀង “ស្រក់ទឹកភ្នែកពេលកំពុងញញឹម” នេះ ចេញជាង ១២ឆ្នាំទៅហើយក៏ពិតមែន ក៏ប៉ុន្តែនេះគឺជាលើកទីមួយហើយ ដែលនាងយកបទចម្រៀងមួយបទនេះ មកច្រៀងផ្ទាល់លើឆាក។

ទោះជាយ៉ាងណាក្តី សម្រាប់ការបកស្រាយបទច្រៀងដ៏កម្សត់មួយបទនេះដែរ អ្នកនាង សុគន្ធ និសា នៅតែទទួលការគាំទ្រពីសំណាក់ហ្វេនៗរបស់នាងដដែល ព្រោះថាបទចម្រៀងនេះ នៅតែដក់ជាប់ក្នុងចិត្តរបស់អ្នកគាំទ្រ ជានិច្ច៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កុំឲ្យខាតពេលយូរ ចង់ដឹងថា សុគន្ធ និសា បកស្រាយបទនេះ ពីរោះកម្រិតណា តោះទស្សនាវីដេអូខាងក្រោម៖ 

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា