អង់គ្លេស៖ ក្លិបបាល់ទាត់ Manchester City គ្រោងនឹងយល់ព្រមលើកិច្ចសន្យាមួយ ដែលនឹងដាក់ឱ្យអ្នកចាំទី Aro Muric របស់ខ្លួន ឱ្យចូលរួមជាមួយលីគលំដាប់ទី២ Nottingham Forest ក្នុងលក្ខខណ្ឌខ្ចីជើងនារដូវកាលក្រោយ ដើម្បីអភិវឌ្ឍន៍សមត្ថភាពបន្ថែម ក៏ដូចជាបង្ហាញខ្លួនក្នុងការប្រកួតជាជម្រើសដំបូងឱ្យបានញឹកញាប់ផងដែរ។

អ្នកចាំទី Aro Muric
អ្នកចាំទី Aro Muric ជាមួយមិត្តរួមក្រុម

អ្នកចាំទី Aro Muric មានវ័យ ២០ឆ្នាំ ធ្លាប់បានបង្ហាញខ្លួនឱ្យ Manchester City បាន ៥ប្រកួតដែរសម្រាប់ការប្រកួតនៅ EFL Cup កាលពីរដូវកាលកន្លងទៅ បូករួមទាំងការប្រកួតទាំងពីរជើងដែល Manchester City យកឈ្នះ Burton សរុប ១០-០ នោះដែរ។ ជាងនេះទៅទៀត Muric ត្រូវបានអ្នកចាត់ការរបស់ក្លិប Nottingham Forest ចាប់អារម្មណ៍ជាខ្លាំង ខណៈដែលគេបានជួយឱ្យជម្រើសជាតិកូសូវ៉ូ យកឈ្នះក្រុមជម្រើសជាតិប៊ុលហ្គារីជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្ត។

ដោយឡែក លោក Pep Guardiola មានសង្ឃឹម ព្រមទាំងទំនុកចិត្តខ្ពស់ទៅលើកីឡាកររូបនេះ ដោយលោកយល់ថាការបង្ហាញខ្លួននៅក្របខណ្ឌលីគលំដាប់ទី២ជាប្រចាំ អាចនឹងជួយបង្កើនសមត្ថភាពរបស់គេបាន។ គួរបញ្ជាក់ថា ប្រសិនបើ Man City ពិតជាដាក់ Muric ឱ្យទៅ Nottingham ខ្ចីជើងពិតមែននោះ កីឡាករ Claudio Bravo នឹងត្រូវបង្ហាញខ្លួនជាអ្នកចាំទីលំដាប់ទី២ ខណៈដែលក្លិបនឹងត្រូវស្វែងរកអ្នកចាំទីម្នាក់ទៀតដើម្បីត្រៀមជាជម្រើសទី៣ របស់ក្លិប៕ 

លោក Pep Guardiola
អ្នកចាំទី Aro Muric

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]