ភ្នំពេញ៖ កាលពីរាត្រីថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនរថយន្តល្បីឈ្មោះលំដាប់ពិភពលោក Jaguar Land Rover Cambodia បានដាក់សម្ពោធជាផ្លូវការនូវរថយន្តស៊េរីថ្មី Range Rover Evoque ឆ្នាំ២០២០ ដែលជាម៉ូដែលទំនើបចុងក្រោយបង្អស់របស់ Range Rover ។

ជាការពិតណាស់ នៅក្នុងរាត្រីដ៏អស្ចារ្យនេះផងដែរ ក៏មានវត្តមានអញ្ជើញចូលរួមយ៉ាងអាធិកអធម ពីសំណាក់ភ្ញៀវកិត្តិយស ទ្រង់សម្តេច ឯកឧត្តម លោកជំទាវ លោកស្រី អ្នកនាង កញ្ញា ដែលធ្វើឲ្យរាត្រីនៃការបើកសម្ពោធរថយន្តស៊េរីថ្មី Range Rover Evoque ឆ្នាំ២០២០នេះ កាន់តែមានភាពសប្បាយរីករាយផងដែរ។

Jaguar Land Rover Cambodia សម្ពោធរថយន្តថ្មី Range Rover Evoque ឆ្នាំ២០២០

គួរឲ្យដឹងថា ក្រុមហ៊ុន Jaguar Land Rover គឺជាក្រុមហ៊ុនរថយន្តល្បីឈ្មោះលំដាប់ជួរមុខមួយ នៅលើពិភពលោក ដែលប្រកបទៅដោយប្រណីតភាព និងគុណភាព ព្រមទាំងបានបើកដំណើរការបំពេញចិត្តអតិថិជននៅលើទីផ្សារ អស់រយៈពេលប្រមាណជាង៧០ឆ្នាំមកហើយ។ 

ជាការពិតណាស់ ក្រុមហ៊ុនរថយន្តល្បីឈ្មោះ Jaguar Land Rover តែងតែធ្វើការអភិវឌ្ឍន៍ខ្លួនទៅមុខពីមួយឆ្នាំទៅមួយឆ្នាំ មិនថាតែការDesign ទាំងគុណភាពនៃរថយន្ត ភាពប្រណីតទំនើបឈានមុខ ក៏ដូចជាភាពទាន់សម័យអស្ចារ្យ ដេញតាមសម័យកាលពីមួយជំនាន់ទៅមួយជំនាន់ បន្តដល់ទៅជំនាន់ក្រោយទៀតផងដែរ។ 

ជាក់ស្តែង ងាកមករថយន្តថ្មីសេរីទំនើបម៉ាក Range Rover Evoque ឆ្នាំ២០២០នេះផងដែរ ិដែលក្រុមហ៊ុន Jaguar Land Rover Cambodia ទើបតែដាក់សម្ពោធលក់ជាផ្លូវការ នូវម៉ូដែលថ្មីប្រណីតចុងក្រោយបង្អស់របស់ខ្លួន ដែលវាមានគុណសម្បត្តិនិងភាពអស្ចារ្យលើិសពីការរំពឹងទុក និងធ្វើឲ្យអតិថិជនពេញចិត្តស្តូកតែម្តងជាមួយនឹង ម៉ូដែលស៊េរីឆ្នាំ២០២០មួយនេះ។

រថយន្តថ្មីម៉ាក Range Rover Evoque ឆ្នាំ២០២០ មានរូបរាងខាងក្រោយប្រផេះក្រមៅ ដែលមើលទៅមានភាពអង់អាចអស្ចារ្យ ប៉ុន្តែក៏មានបញ្ចូលនូវភាព​ទន់ភ្លន់នៅក្នុងនោះ ដែលវាពិតជាសាកសមឥតខ្ចោះ ជាមួយនឹងមនុស្សជំនាន់ក្រោយ​ ពោរពេញទៅដោយគំនិតច្នៃប្រឌិតតែម្តង។ 

រថយន្តប្រណិត Range Rover Evoque 2020 ត្រូវបានរចនាឡេីងថ្មីខុសពីម៉ូដែលមុនៗ ដែរទំហំម៉ាស៊ីន 2.0 លីត្រ មានទាំងសាំងនឹងម៉ាស៊ូត ។ កម្លាំងម៉ាស៊ីនខ្លាំង 0 ទៅ 100 គីឡូម៉ែត្រចំនាយពេលតែ 7.5វិនាទី ។ ជារថយន្តសន្សំសំចៃប្រេង 100 គីឡូម៉ែត្រស៊ី ប្រេង 7.7លីត្រ។ រាល់ការបេីកបរផ្លូវឆ្ងាយកៅអីអង្គុយត្រូវបានបំពាក់ទៅដោយកៅអីម៉ាស្សាទំនេីប ដែរអាចបញ្ជាអោយត្រជាក់រឺក្តៅបានតាមតំរូវការបស់លោកអ្នក។ ប្រពន្ធសំលេង បច្ចេកវិទ្យាអង់គ្លេស Meridian Surround Sound System ជាមួយបចេ្ចកវិទ្យា Incontrol Touch Pro ដែរធ្វេីអោយលោកអ្នកមានអារម្មណ៍កាន់តែអស្ចារ្យជាមួយនឹងតន្ត្រី។ 

លោកអ្នកអាចធ្វេីការអូសទាញបានយ៉ាងស្រួលជាមួយបច្ចេកវិទ្យា Advance Tow Assist ដែរបញ្ជារដោយលោកអ្នកផ្ទាល់ពីក្នុងរថយន្តតែម្តង។ កញ្ចក់មេីលក្រោយត្រូវបានផ្តល់ភាពងាយស្រួលដោយបំពាក់នៅកាមេរ៉ាទោះបីជាលោកអ្នកមានផ្ទុកឥវ៉ាន់ច្រេីនដែរបាំងមិនអាចអោយលោកអ្នកមេីលក្រោយបាន។ បច្ចេកវិទ្យាផ្តល់សញ្ញានៅពេលអ្នកងងុយគេងរឺអស់កំលាំងនៅពេលបេីកបរដែរនឹងជួយអោយលោកអ្នករិតតែមានផាសុខភាពពេលបេីកបររថយន្ត។ កាមេរ៉ា 360 ដឺក្រេ រួមជាមួយកាមេរ៉ាបច្ចេកវិទ្យាជំនាន់ថ្មីដែរហៅថា Clear sight grown view អាចអោយលោកអ្នកមេីលឃេីញនៅបាតរថយន្តជុំវិញកង់ដេីម្បីផ្ត់ភាពងាយស្រួលដល់អ្នកបេីកបរក្នុងងារបេីកបរគ្រប់ស្ថានភាពផ្លូវ។

មិនតែប៉ុណ្ណោះ  រថយន្តម៉ាក Range Rover Evoque ឆ្នាំ២០២០នេះ ក៏បានបំពាក់ទៅដោយប្រព័ន្ធសេនសឺទំនើបស្វ័យប្រវត្តិ ដោយវាអាចធ្វើឲ្យចូលថតក្នុងប្រអប់បានដោយខ្លួនឯង ដោយយើងមិនចាំបាច់បញ្ជាដៃចង្កូត មានអេក្រង់Touch Screen ដែលយើងអាចធ្វើការបញ្ជាវាដោយដៃបាន ចំណែកឯនៅលើដៃនៃចង្កូតរថយន្ត ក៏មានបំពាក់ទៅដោយប៊ូតុងចុច ទទួលទូរស័ព្ទនិងប៊ូតុងជាច្រើនផ្សេងទៀតផងដែរ ។

លើសពីនេះ នៅផ្នែកខាងក្នុងនៃរថយន្តគឺមានភាពធំទូលាយនិងមានផាកសុកភាព ថែមទាំងបំពាក់ទៅដោយប្រព័ន្ធការពារសុវត្ថិ ដូចជាកាមេរ៉ាសុវត្ថិភាព កង់ទាំង៤របស់រថយន្តវិលផ្សេងដាច់ពីគ្នា ដែលជួយធ្វើឲ្យរថយន្តមានលំនឹងកាន់តែខ្លាំង នៅពេលដែលដំណើរ ជាពិសេសគឺនៅពេលលោកអ្នកធ្វើការ បត់ឆ្វេង ឬក៏ស្តាំ មិនបាច់ព្រួយបារម្ភថានឹងរ៉េជ្រុលចង្កូតមានគ្រោះថ្នាក់អ្វីឡើយ ព្រោះរថយន្តប្រភេទនេះ មានសមត្ថភាពខ្ពស់បំផុត ក្នុងការទប់លំនឹងរថយន្តផងដែរ។

រថយន្តស៊េរីចុងក្រោយបង្អស់ម៉ាក Range Rover Evoque ឆ្នាំ២០២០ នេះ មានសមត្ថភាពខ្ពស់លើសពីការរំពឹងទុក និងប្រកបទៅដោយប្រណីតភាព ភាពស៊ីវីល័យឥតខ្ចោះ សាកសមឥតទាស់ជាមួយនឹងមនុស្សជំនាន់ថ្មី ធ្វើការប្រើប្រាស់ពោរពេញទៅដោយភាពអង់អាចនិងជឿជាក់ ក្នុងយុគសម័យថ្មីសតវត្សទី២១នេះផ្ទាលតែម្តង។

ដើម្បីជ្រាបកាន់តែច្បាស់ ពីព័ត៌មានលម្អិតរបស់រថយន្តប្រណិត Jaguar និង Land Rove សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ ០២៣ ៨៨៨-៨១១ / ០៧០ ៩៩៩-១១១។ 

ឬតាមរយៈគេហទំព័រ ផ្លូវការ៖ www.landrovercambodia.com

ទំព័រ Facebook ផ្លូវការ៖ Land Rover Cambodia

ទំព័រ Instagram ផ្លូវការ៖ @LandRoverCambo

ឬក៏អញ្ជើញមកកាន់អគារតាំងលក់រថយន្ត Jaguar Land Rover ផ្ទាល់តែម្តង ដើម្បីធ្វើការបើកបរសាកល្បងរថយន្តដ៏ប្រណិតមួយណាដែលលោកអ្នកពេញចិត្ត ដែលមានអាស័យដ្ឋានស្ថិតនៅ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

Jaguar Land Rover Cambodia សម្ពោធរថយន្តថ្មី Range Rover Evoque ឆ្នាំ២០២០
Jaguar Land Rover Cambodia សម្ពោធរថយន្តថ្មីម៉ូដែក Range Rover Evoque ឆ្នាំ២០២០
Jaguar Land Rover Cambodia សម្ពោធរថយន្តថ្មី Range Rover Evoque ឆ្នាំ២០២០
Jaguar Land Rover Cambodia សម្ពោធរថយន្តថ្មី Range Rover Evoque ឆ្នាំ២០២០
Jaguar Land Rover Cambodia សម្ពោធរថយន្តថ្មី Range Rover Evoque ឆ្នាំ២០២០
Jaguar Land Rover Cambodia សម្ពោធរថយន្តថ្មី Range Rover Evoque ឆ្នាំ២០២០
Jaguar Land Rover Cambodia សម្ពោធរថយន្តថ្មី Range Rover Evoque ឆ្នាំ២០២០
Jaguar Land Rover Cambodia សម្ពោធរថយន្តថ្មី Range Rover Evoque ឆ្នាំ២០២០
Jaguar Land Rover Cambodia សម្ពោធរថយន្តថ្មី Range Rover Evoque ឆ្នាំ២០២០
Jaguar Land Rover Cambodia សម្ពោធរថយន្តថ្មី Range Rover Evoque ឆ្នាំ២០២០
Jaguar Land Rover Cambodia សម្ពោធរថយន្តថ្មី Range Rover Evoque ឆ្នាំ២០២០
Jaguar Land Rover Cambodia សម្ពោធរថយន្តថ្មី Range Rover Evoque ឆ្នាំ២០២០

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]