បរទេស៖ ប្រិយមិត្តក៏ដូចជាមិត្តៗយុវវ័យស្ទើរតែទូទាំងពិភពលោកទៅហើយ នរណាៗក៏ស្គាល់ តារាចម្រៀងលំដាប់អន្តរស្រីល្បីឈ្មោះមិនចេះស៊ិចស៊ី Taylor Swift ដែរ ដែលតារាចម្រៀងស្រីម្ចាស់បទ «You Belong With Me » រូបនេះ ទទួលបានការស្រលាញ់ពេញចិត្តជាខ្លាំង ពីសំណាក់មហាជន តាមរយៈរូបសម្រស់ ក៏ដូចជាទេពកោសល្យសិល្បៈស្នាដៃសរសេរបទចម្រៀងរបស់នាង ជាច្រើនបទផងដែរ។

ជាការពិតណាស់ Taylor Swift ទទួលបានការកោតសរសើរ ពីសំណាក់មហាជនមិនដាច់ពីមាត់ ចំពោះការតុបតែងខ្លួនរបស់នាង បើទោះបីជានាងចូលប្រឡូកក្នុងវិថីសិល្បៈជាច្រើនឆ្នាំយ៉ាងណាក្តី ប៉ុន្តែនាងត្រូវបានមហាជនចាត់ទុកនាងថាជាតារាស្រីដែលរម្យទមបំផុតម្នាក់ ដោយសារតែគេកម្រនឹងឃើញនាងស្លៀកសម្លៀកបំពាក់បែបស៊ិចស៊ីជ្រុលហួសហេតុ ដូចជាតារាបរទេសស្រីផ្សេងណាស់ ជាពិសេសនៅលើដងខ្លួនរបស់នាង ថែមទាំងគ្មានស្នាមសាកសូម្បីតែកន្លែងថែមទៀតផងដែរ។

តួយ៉ាង តាមរយៈការរៀបរាប់យ៉ាងក្បះក្បាយ របស់ផេកអ្នកគាំទ្រម្នាក់ ក៏បានទម្លាយឲ្យដឹងពីមូលហេតុពីក្រោយមួយ ដែល Taylor Swift សម្រេចចិត្តមិនចាក់សាក់នៅលើស្បែករបស់នាងដូចជាតារាដទៃទៀត ដោយសារតែហេតុផលទាំងប៉ុន្មានខាងក្រោមនេះថា៖

តារាចម្រៀងស្រី Taylor Swift
«Taylor មិនចង់សាក់ព្រោះនាងធ្វើការសប្បុរសធម៌ជួយមនុស្ស។ ការងាររបស់នាងភាគច្រើនជួយគាំទ្រមូលនិធិសង្គ្រោះដូចជា គ្រោះមហន្តរាយធម្មជាតិ និងបរិច្ចាគទានជួយកុមារដែលមានជំងឺ។ ប្រសិនបើនាងធ្វើការជាបែបនេះហើយមានស្នាមសាក់ គឺមិនល្អនោះទេ នៅពេលដែលទៅកម្មវិធីសប្បុរសធម៌ផ្សេងៗ។ កន្លងទៅ Taylor ធ្លាប់បរិច្ចាគលុយផ្ទាល់ខ្លួន ដើម្បីជួយដល់កុមារកើតជំងឺមហារីកជាច្រើននាក់ ហើយអង្គការសប្បុរសរបស់នាងក៏ធ្លាប់ផ្ដល់ទឹកប្រាក់ចំនួន ២៥ម៉ឺនដុល្លារ ក្នុងការជួយប្រជាជនក្នុងរដ្ឋ Alabama សហរដ្ឋអាមេរិកដែលមានជួបបញ្ហាព្យុះសង្ឃរាផងដែរ»។
តារាចម្រៀងស្រី Taylor Swift

តាមការរៀបរាប់ខាងលើនេះ បានឲ្យដឹងថា តារាចម្រៀងស្រីវ័យ ២៩ឆ្នាំនេះ មិនត្រឹមតែមានសម្រស់ស្អាត ពោរពេញទៅដោយទេពកោសល្យសិល្បៈពេញខ្លួនតែប៉ុណ្ណោះនោះទេ ប៉ុន្តែនាងថែមទាំងមានទឹកចិត្តសប្បុរសធម៌យ៉ាងល្អប្រពៃបំផុត សុខចិត្តរក្សាស្បែកឲ្យល្អស្អាតគ្មានស្នាមសាក់ ដើម្បីធ្វើជាគំរូក្នុងការធ្វើកិច្ចមនុស្សធម៌ ដល់មនុស្សគ្រប់គ្នាផងដែរ៕ 

តារាចម្រៀងស្រី Taylor Swift
តារាចម្រៀងស្រី Taylor Swift
តារាចម្រៀងស្រី Taylor Swift
តារាចម្រៀងស្រី Taylor Swift
តារាចម្រៀងស្រី Taylor Swift
តារាចម្រៀងស្រី Taylor Swift

ប្រភពJustin Bieber - CAMBODIAfan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]