កូរ៉េខាងត្បូង៖ តារាកូរ៉េដ៏ល្បីឈ្មោះ Lisa ដែលជាសមាជិកដ៏លេចធ្លោប្រចាំក្រុម Blackpink តែងតែពាំនាំនូវអ្វីដែលប្លែក ចែកជូនដល់ហ្វេនៗជានិច្ច មិនថាការសម្ដែងក្នុងបទចម្រៀង ឬស្ទាយ៍សម្លៀកបំពាក់នោះទេ គឺត្រូវចិត្តមិត្តៗយុវវ័យយ៉ាងខ្លាំង។

យ៉ាងណាមិញ ក្រៅពីអាជីពជា តារាចម្រៀង Lisa ក៏ត្រូវបានក្រុមហ៊ុនជាច្រើន អញ្ជើញឲ្យធ្វើជាតារាម៉ូដែល តំណាងឲ្យប៊្រេនល្បីៗជាច្រើនទៀតផង។

ជាក់ស្តែង ថ្មីៗនេះគេបានឃើញវត្តមានរបស់តារាស្រីរូបនេះ នៅលើក្របមុខនៃទស្សនាវដ្ដី «Harper’s Bazzar Thailand»  អមដោយសម្រស់ដ៏ស្អាតទាក់ទាញរបស់នាងផងដែរ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ នៅពេលនោះ Lisa បានគ្រងក្នុងរ៉ូបដែលមានការកែច្នៃឡើងជាពិសេស ពីប៊្រេន Tom Ford ដែលត្រូវបានគេដឹងថា មានតម្លៃរហូតដល់ទៅជិតពីរមុឺនដុល្លារឯណោះ។

ដោយសារតែហេតុនេះហើយ ទើប Lisa ត្រូវបានគេចាត់ទុកជា Idol ខាងផ្នែកសម្លៀកបំពាក់ផងដែរ៕ 

រ៉ូបដែលមានតម្លៃជិត២មុឺនដុល្លារ
Lisa
Lisa
Lisa
Lisa
Lisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]