ជប៉ុន៖ ប្រជាជនជប៉ុនជាច្រើននាក់នាំគ្នាក្វា.ក ចូលរួមការប្រកួតប្រណាំងកៅអីនៅក្នុងទីក្រុងតូក្យូកាលពីពេលថ្មីៗនេះ។

យោងតាមប្រភពបានឱ្យដឹងថា ការប្រណាំងកៅអីនេះមានឈ្មោះ «Isu-1 Grand Prix» ដែលមើលទៅពិតជាគួរឱ្យចង់សើចមែនទែន ប៉ុន្តែប្រជាជនជប៉ុនជាច្រើននាក់នៅតែមានភាពរីករាយក្នុងការចូលរួមការប្រកួតនេះ។

ក្នុងនោះដែរ អ្នកចូលរួមប្រកួតទាំងអស់ត្រូវបានបែងចែកជា ៣ក្រុម ដោយតម្រូវឱ្យក្រុមនីមួយៗ ជិះលើកៅអី និងយកជើងរុញទៅដល់គោលដៅក្នុងចម្ងាយ ២០០ម៉ែត្រ។

នៅក្នុងឆ្នាំនេះ អ្នកដែលឈ្នះការប្រកួតនេះ គឺជាក្រុម Kitsugawa Unyu ដែលជាក្រុមតំណាងឱ្យក្រុមហ៊ុន Haulage ។ ដូច្នេះពួកគេទទួលបានរង្វាន់ពិសេសមួយ គឺអង្ករចំនួន ៩០គីឡូក្រាមសម្រាប់ឈ្នះការប្រកួតនេះ។

គួររម្លឹកផងដែរថា ក្រុម Kitsugawa Unyu គឺជាក្រុមអ្នកដែលឈ្នះនៅក្នុងការប្រកួតប្រណាំងកៅអីនេះពីរឆ្នាំជាប់គ្នា៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]