ភ្នំពេញ៖ បន្ទាប់ពីបាត់មុខមាត់ ពីអាជីពជាពិធីករប្រចាំប៉ុស្តិ៍ទូរទស្សន៍ MYTV រួចមក Vj Danny ត្រូវបានមហាជនជាច្រើន មានការនឹករលឹកយ៉ាងខ្លាំង។

យ៉ាងណាមិញ ស្រាប់តែពេលថ្មីៗនេះ​ ពិធីកររូបនេះ​ បានបង្កការភ្ញាក់ផ្អើល ដោយបានរៀបអាពាហ៍ពិពាហ៍ ជាមួយនឹងកូនក្រមុំយ៉ាងស្រស់ស្អាត។ អ្វីដែលពិសេស ពិធីមង្គលការនោះ បានប្រព្រឹត្តទៅយ៉ាងអធិកអធម​ ដោយមានវត្តមានរបស់តារាជាច្រើនដួងបានអញ្ជើញចូលរួមផងដែរ។

អ្វីដែលពិសេស គូស្នេហ៍មួយគូនេះ រៀបការមិនទាន់បានប៉ុន្មានផង ស្រាប់តែលេចឡើងនូវកម្រងរូបភាពស្វីតៗជាច្រើនសន្លឹក តាមរយៈគណនីហ្វេសប៊ុករបស់ភរិយារបស់លោក ដែលធ្វើឲ្យហ្វេនៗមានចិត្តច្រណែនយ៉ាងខ្លាំង។

ជាក់ស្ដែង រូបថតប៉ុន្មានសន្លឹកនោះ​ មើលទៅគូស្នេហ៍មួយគូនេះ សក្តិសមគ្នាជាខ្លាំង ព្រមទាំងបង្កប់ដោយភាពផ្អែមល្ហែមយ៉ាងស្អិតរមួត អមដោយទេសភាពនៅឆ្នេរសមុទ្រ​ ដ៏ស្រស់ត្រកាលទៀតនោះ ធ្វើឲ្យប្រិយមិត្តឃើញហើយ ពេញចិត្តនិងបញ្ចេញមតិជូនពរដល់គូស្នេហ៍ថ្មីថ្មោងនេះ​​​គ្រប់គ្នា៕

Vj Danny​ និងភរិយា
Vj Danny​ និងភរិយា
Vj Danny​ និងភរិយា
Vj Danny​ និងភរិយា
Vj Danny​ និងភរិយា
Vj Danny​ និងភរិយា
Vj Danny​ និងភរិយា
Vj Danny​ និងភរិយា
Vj Danny​ និងភរិយា
Vj Danny​ និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]