ភ្នំពេញ៖ បើយើងងាកទៅដល់តារាសម្ដែងស្រីពោរពេញទៅដោយទេពកោសល្យអ្នកនាង ចនច័ន្ទ លក្ខិណា វិញ ឃើញថាមានភាពមមាញឹកខ្លាំងមែនទែន ទាំងការងារសិល្បៈ ការរកស៊ីផ្ទាល់ខ្លួន ព្រមទាំងការងារផលិតកម្មវិធីសម្រាប់សមាគមសិល្បៈថែមទៀតផង។

ជាមួយគ្នានេះដែរ បើទោះបីជាអ្នកនាង ចនច័ន្ទ លក្ខិណា ដែលជាប្រធានសមាគមសិល្បៈ និងជាសិល្បការិនី ប្រសប់ទៅដោយជំនាញ និងសកម្មរូបនេះ មានការងារជាច្រើនត្រូវបំពេញក៏ពិតមែន តែនាងក៏នៅតែត្រូវបានប្រិយមិត្តតាមដានជាមួយនឹងសកម្មភាពប្រចាំថ្ងៃមិនរំលងនោះទេ។

ជាក់ស្ដែង កាលពីថ្មីៗនេះ ខណៈពេលអ្នកនាង ចនច័ន្ទ លក្ខិណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅក្នុងការប្រកួតមួយ អំឡុងឆ្នាំ១៩៩៦ នៅលើគណនីហ្វេសប៊ុកផ្លូវរបស់អ្នកនាងនោះ ក៏ត្រូវបានបណ្ដាអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងផងដែរ។

នៅក្នុងការបង្ហោះនោះដែរ អ្វីដែលគួរឲ្យកត់សម្គាល់ និងចាប់អារម្មណ៍នោះ គឺថាសម្រស់របស់អ្នកនាង ចនច័ន្ទ លក្ខិណា បើធ្វើការប្រៀបធៀបជាមួយនឹងពេលបច្ចុប្បន្ននេះវិញ ឃើញថានៅតែស្រស់ស្អាត មិនចាញ់កាលពីជាង ២៣ឆ្នាំមុននោះទេ។

លើសពីនេះទៅទៀតនោះ ក៏មានប្រិយមិត្តមិនតិចឡើយ ដែលជាអ្នកគាំទ្ររបស់អ្នកនាង ចនច័ន្ទ លក្ខិណា បាននាំគ្នាធ្វើការស៊ែរនូវរូបភាពទាំងអស់នោះជាមួយនឹងពាក្យសរសើរគ្រប់ៗគ្នាតែម្ដង៕

ទស្សនារូបភាពខាងក្រោម៖ 

អ្នកនាង ចនច័ន្ទ លក្ខិណា
អ្នកនាង ចនច័ន្ទ លក្ខិណា
អ្នកនាង ចនច័ន្ទ លក្ខិណា
អ្នកនាង ចនច័ន្ទ លក្ខិណា
អ្នកនាង ចនច័ន្ទ លក្ខិណា
អ្នកនាង ចនច័ន្ទ លក្ខិណា កាលពីក្មេង
អ្នកនាង ចនច័ន្ទ លក្ខិណា កាលពីក្មេង
អ្នកនាង ចនច័ន្ទ លក្ខិណា ក្នុឆ្នាំ១៩៩៦

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា