ថៃ៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយ ពីវត្តមានរបស់តារាសម្ដែងស្រីកំពូលដ៏ល្បីល្បាញ ប្រចាំប្រទេសថៃ កញ្ញា Yaya Urassaya​ ដែលបានសម្ដែង ក្នុងខ្សែភាគយន្តជាច្រើន។ 

ក្រៅពីទេពកោសល្យសម្ដែងដ៏ពិសេស Yaya ទទួលបានការ​ចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ហ្វេនៗ តាមរយៈរូបសម្រស់ដ៏ស្រស់សោភាពីធម្មជាតិរបស់​នាងផងដែរ។

ជាក់ស្ដែង ថ្មីៗនេះតារាសម្ដែងស្រីរូបនេះ​ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំង​ក្រោយពីឃើញនាងតុបតែងខ្លួនបានយ៉ាងសមសួន និងមើលទៅគួរឲ្យទាក់ទាញ​ជាងរាល់ដង។

ក្នុងពេលនោះដែរ​ Yaya ដែលអ្នករាល់គ្នា តែងឃើញក្នុងសម្លៀកបំពាក់បែបទាន់សម័យ បែរជាផ្លាស់ប្ដូរមកគ្រងក្នុងរ៉ូបវែងពណ៌ផ្កាឈូកស្រាល ធ្វើឡើងពីសរសៃសូត្រ អមដោយផ្ទៃមុខដ៏ស្រស់ថ្លាទៀតនោះ ជាហេតុធ្វើឲ្យអ្នករាល់គ្នា ឃើញហើយលាន់មាត់សរសើរគ្រប់ៗគ្នាតែម្ដង៕

ចង់ជ្រាបច្បាស់ថា ​Yaya ស្រស់ស្អាតកម្រិតណា តាមដានទស្សនារូបភាពខាងក្រោម៖

Yaya Urasaya
Yaya Urasaya
Yaya Urasaya
Yaya Urasaya
Yaya Urasaya
Yaya Urasaya
Yaya Urasaya
Yaya Urasaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]