វៀតណាម៖ ប្រិយមិត្ត ប្រហែលមិនទាន់ភ្លេចនោះទេពីអ្នកនាង Ngoc Trinh ដែលធ្វើឱ្យបណ្តាសារព័ត៌មានទូទាំងពិភពលោកនាំគ្នាចុះផ្សាយ ពីរ៉ូបដ៏សែនស្រើបស្រាល ឃើញរបស់ពិសេស សឹងតែទាំងអស់ នៅពេលដែលនាងបានចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិកានឆ្នាំ២០១៩ កាលពីមួយរយៈមុន។

ប៉ុន្តែបច្ចុប្បន្ននេះ តារាម៉ូដែលស៊ិចស៊ី សាច់សខ្ចីដូចបណ្តូលចេករូបនេះ អាចប្រឈមមុខនឹងការពិន័យយ៉ាងធ្ងន់ធ្ងរ ព្រោះតែធ្វើរឿងមួយនេះ។

យោងតាមប្រភពបានឱ្យដឹងថា បន្ទាប់ពីអ្នកនាង Ngoc Trinh បានស្លៀកពាក់ឈុតស៊ិចស៊ីលេចលើលេចក្រោមចូលរួមកម្មវិធីមហោស្រពភាពយន្តអន្តរជាតិកានឆ្នាំ២០១៩នៅក្នុងប្រទេសបារាំងរួចមក បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ទន្ទឹមគ្នានេះដែរ មានមនុស្សម្នាជាច្រើនបានធ្វើការរិះគន់អ្នកនាងជាខ្លាំងជាពិសេសជនជាតិវៀតណាមយកតែម្តង។

ដូច្នេះពេលនេះ រដ្ឋមន្រ្តីក្រសួងវប្បធម៌-កីឡានិងទេសចរណ៍ប្រចាំប្រទេសវៀតណាម បានចេញបញ្ជាឱ្យបើកការស៊ើបអង្កេតពាក់ព័ន្ធទៅនឹងរឿងនេះ ហើយរូបនាងអាចប្រឈមមុខនឹងការពិន័យយ៉ាងធ្ងន់ធ្ងរចំពោះការស្លៀកពេកស៊ិចស៊ីពេកនៅលើឆាកអន្តរជាតិ។

យ៉ាងណាមិញ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនក៏បានយករូបនាងទៅ Troll (លេចសើច) ផងដែរ៕

Ngoc Trinh
Ngoc Trinh
Ngoc Trinh
រូបអ្នកប្រើប្រាស់បណ្តាញសង្គម Troll អ្នកនាង Ngoc Trinh

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]