បរទេស៖ កីឡាករ Kylian Mbappe គឺជាកីឡាករបាល់ទាត់ដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតនៅទ្វីបអឺរ៉ុបនាពេលបច្ចុប្បន្ន ខណៈដែល Neymar ធ្លាក់ចេញពីតំណែងនេះទៅឈរនៅចំណាត់ថ្នាក់ក្បែរ ២០ ក្នុងតារាងកីឡាករតម្លៃថ្លៃជាងគេទាំង ១០០នាក់នៅអឺរ៉ុប។ បើយោងតាមការស្រាវជ្រាវ និងវាយតម្លៃពី CIES Football Observatory បានឱ្យដឹងថា Mbappe កំពុងមានតម្លៃខ្លួនមិនក្រោម ២៥២លានអឺរ៉ូឡើយ ដោយឈរនៅលើកំពូលតារាងតែម្តង និងតាមពីក្រោយដោយកីឡាករ Mohamed Salah ដែលឈរនៅលេខ ២ ដោយមានតម្លៃខ្លួនប្រមាណជា ២១៩.៦លានអឺរ៉ូ។

កីឡាករ Kylian Mbappe
កីឡាករ Mohamed Salah

ក្រៅពីនេះ មានតែកីឡាករ Raheem Sterling របស់ក្លិប Man City តែមួយគត់ដែលមានតម្លៃខ្លួនលើសពី ២០០លានអឺរ៉ូ ខណៈដែលកីឡាករ Lionel Messi ឈរនៅចំណាត់ថ្នាក់លេខ ៤ ដោយត្រូវបានគេប៉ាន់ស្មានតម្លៃខ្លួនប្រមាណជា ១៦៧.៤លានដុល្លារ។ យ៉ាងណាក្តី គេសង្កេតឃើញថាតម្លៃខ្លួនរបស់ Neymar បានធ្លាក់ជាគំហុក ដោយត្រូវបានគេប៉ាន់ស្មានថាប្រហែលជា ១២៤.៧លានផោនប៉ុណ្ណោះ ខណៈដែល Cristiano Ronaldo ឈរនៅលេខ ២០ ដោយត្រូវបានគេប៉ាន់ស្មានថាមានតម្លៃខ្លួនប្រមាណជា ១១៨លានអឺរ៉ូ។

គួរបញ្ជាក់ថា ខ្សែការពាររបស់ Liverpool កីឡាករ Alexander Arnold គឺជាខ្សែការពារដែលមានតម្លៃខ្ពស់ជាងគេក្នុងបញ្ជី ពោលគឺប្រមាណជា១៣០លានអឺរ៉ូ ខណៈដែលមិត្តរួមក្រុម Virgil Van Dijk ថ្លៃត្រឹមតែ ១១២លានអឺរ៉ូប៉ុណ្ណោះ។ គួរឱ្យដឹងដែរថា ការសិក្សាទៅលើតម្លៃខ្លួនរបស់កីឡាករ គឺផ្អែកទៅលើកិច្ចសន្យាដែលនៅសល់ ទម្រង់លេង និងវ័យរបស់កីឡាករជាដើម៕

កីឡាករ Lionel Messi
កីឡាករ Neymar Jr
កីឡាករ Cristiano Ronaldo
បញ្ជីតម្លៃខ្លួនកីឡាករ
បញ្ជីតម្លៃខ្លួនកីឡាករ

ប្រភព៖ CIES Football Observatory

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]