ថៃ៖ ចាប់តាំងពីប្រកាសជាសាធារណៈថាទាក់ទងគ្នាមក តារាសម្តែងប្រុស Porshe និងតារាសម្តែងស្រីPimtdao បានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា ជាញឹកញាប់ដោយមិនក្រែងចិត្តអ្នកអត់គូសោះឡើយ ព្រោះជាធម្មតាពួកគេទាំងពីរ តែងតែទៅណាមកណាជាមួយគ្នាជានិច្ច។

ទៀតសោតនៅថ្ងៃទី១៤ ខែមិថុនានេះ ត្រូវជាថ្ងៃកំណើតរបស់ Pimtdao។ នៅក្នុងនោះផងដែរ Porsheដែលជាគូស្នេហ៍ក៏មិនបណ្តោយ ឲ្យថ្ងៃដ៏ពិសេសកន្លងផុតទៅដោយឥតន័យដែរ ព្រោះនេះជាឆ្នាំដំបូងដែលពួកគេឆ្លងថ្ងៃកំណើតរួមគ្នា ដូច្នោះលោកបានរៀបចំពិធីកំណើតយ៉ាងរ៉ូមែនទិកមួយឲ្យនាង និងមានការចូលរួមពីមិត្តភក្តិជិតស្និទ្ធក្រោមបរិយាកាសដ៏សែនរីករាយ។ 

ដោយឡែកPorshe បានផុសរូបជាមួយPimtdao នៅគណនីអ៊ីនស្តារក្រាម ដោយភ្ជាប់ជាមួយពាក្យជូនពរយ៉ាងផ្អែមល្ហែមថា «HBDណា៎ សូមឲ្យមានក្តីសុខច្រើនៗ ហើយនឹងនៅក្បែរគ្នាបែបនេះរហូតទៅ (បើស្លូតជាងនេះបន្តិចទៀត គួរឲ្យស្រលាញ់ខ្លាំងហ្មង​) ស្រលាញ់ណាស់មនុស្សល្អរបស់ខ្ញុំ»។

ក្រោយមកមានមិត្តរួមសិល្បៈ និងអ្នកគាំទ្រជាច្រើនបាននាំគ្នាចូលទៅComment នៅក្នុងរូបនោះ ហើយមានអ្នកខ្លះបង្អាប់ពួកគេទាំងពីរថែមទៀតផង៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

រូបនៅក្នុងកម្មវិធី
រូបនៅក្នុងកម្មវិធី
រូបនៅក្នុងកម្មវិធី
រូបនៅក្នុងកម្មវិធី
រូបដែល Porshe ផុសនៅក្នុងអ៊ីនស្តារក្រាម
Porshe និង Pimtdao
Porshe និង Pimtdao
Porshe និង Pimtdao
Porshe និង Pimtdao

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]