កូរ៉េខាងត្បូង៖ ថ្មីៗនេះ ក្រុមចម្រៀងនារីកំពុងមានប្រជាប្រិយភាព Twice ត្រូវបានអញ្ចើញចូលរួមនៅក្នុងកម្មវិធី Fansign ជំណួបជាមួយនឹងអ្នកគាំទ្រផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីកាន់តែបង្កើននូវភាពស្និទ្ធស្នាល និងមានការចុះហត្ថលេខា ជូនដល់អ្នកគាំទ្រគ្រប់គ្នាដែលបានចូលរួមនៅក្នុងកម្មវិធីនេះផងដែរ។

តួយ៉ាង ក្នុងនោះផងដែរ គេចាប់អារម្មណ៍ឃើញថា តារាចម្រៀងស្រី Mina ទទួលបានការកោតសរសើរយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្ររបស់នាង តាមរយៈសកម្មភាពពីរបៀបនៃការទំនាក់ទំនងរវាងនាងជាមួយអ្នកគាំទ្រ និងជាពិសេសគឺសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិរបស់នាងតែម្តង។

ជាការពិតណាស់ កន្លងមកគេតែងដឹងថា Mina ចូលចិត្តប្រាស្រ័យទាក់ទងរវាងភ្នែកទល់ភ្នែក ជាមួយនឹងអ្នកគាំទ្ររបស់នាង បើនិយាយឲ្យស្រួលស្តាប់ទៅ គឺរាល់ពេលជួបទល់មុខអ្នកគាំទ្រម្តងៗ នាងចូលចិត្តសម្លឹងចូលជ្រៅទៅក្នុងកែវភ្នែករបស់ពូកគេ ជាមួយនឹងស្នាមញញឹមតិចៗ ដែលមើលទៅសាមញ្ញ ប៉ុន្តែក៏អាចឆក់យកបេះដូងអ្នកគាំទ្រឲ្យរលាយបានយ៉ាងងាយផងដែរ៕

ចង់ដឹងថាយ៉ាងណាដែរនោះ តាមដានវីដេអូខាងក្រោម៖ 

ក្រុមចម្រៀងនារី Twice
Mina សមាជិកក្រុម Twice
Mina សមាជិកក្រុម Twice
Mina សមាជិកក្រុម Twice

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]