ភ្នំពេញ៖ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព សុខ ស្រីនាង បច្ចុប្បន្នកាន់តែមានហាងឆេងខ្លាំងនៅក្នុងការងារសិល្បៈ ទោះបីជាវ័យកាន់តែច្រើនឡើងយ៉ាងណាក្តី ចំណែកឯសម្រស់របស់នាងវិញក៏កាន់តែស្អាត និងលេចធ្លោខ្លាំងឡើង។

យ៉ាងណាមិញដូចប្រិយមិត្តជាច្រើនបានដឹងហើយថា រាល់ពេលដែលនាងឡើងឆាកតន្រ្តីសម្តែងជាមួយនឹងតារាប្រុសជាច្រើន ក្នុងផលិតកម្មរួម នាងតែងតែបង្ហាញកាយវិការអៀនខ្លាំង ទាំងដែលនៅលើឆាក និងជាការសម្តែង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាចម្រៀងស្រីរូបនេះបានធ្វើការបង្ហាញរូបភាពយ៉ាងស្និទ្ធស្នាលជាលើកដំបូង ជាមួយនឹងតារារៀបច្បងលោកព្រាប សុវត្ថិ ដែលកាយវិការភាពស្និទ្ធស្នាលទាំងនេះ ជាការគោរពស្រលាញ់ប្រៀបដូចជាបងប្រុសយ៉ាងដូច្នោះ។

តាមរយៈរូបភាពទាំងនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តនាង ដែលបានបង្ហាញកាយវិការស្និទ្ធស្នាលបែបគោរពស្រលាញ់ ហើយនេះក៏ជាលើកទី១ហើយដែលតារារូបនេះ បានបញ្ចេញរូបភាពបែបនេះ ជាមួយលោកព្រាប សុវត្ថិ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង និងព្រាប សុវត្ថិ
សុខ ស្រីនាង និងព្រាប សុវត្ថិ
សុខ ស្រីនាង និងព្រាប សុវត្ថិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ស្រីនាង