កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តារាស្រីកំពុងមានប្រជាប្រិយភាព Sulli បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី ដើម្បីចូលរួមនៅក្នុងកម្មវិធី «#TheNightIsYours» របស់ប៊្រេនល្បីឈ្មោះមួយ។

តួយ៉ាង ខណៈពេលចូលរួមក្នុងកម្មវិធីនេះផងដែរ គេសង្កេតឃើញថា Sulli បានបង្ហាញខ្លួនជាមួយនឹងសម្រស់ដ៏ស្អាតទាក់ទាញ ជាមួយនឹងរ៉ូបពណ៌ខ្មៅខ្លីវាលក បញ្ចេញសាច់សខ្ចី អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺSulli ថែមទាំងបានប្តូរពណ៌សក់ផងដែរ មកជាពណ៌ដងទង់ លើកបួងឡើងទាំងអស់ បង្ហាញឲ្យឃើញពីទម្រង់មុខដ៏ច្រឡឹងគួរឲ្យស្រលាញ់របស់នាង និងធ្វើឲ្យអ្នកគាំទ្រអន្តរជាតិដែលនៅទីនោះផ្ទាល់ មិនអាចដកក្រសែភ្នែកចេញពីនាងផងដែរ។

ដោយឡែក ទោះបីជាយ៉ាងណា អាចនិយាយបានថា បច្ចុប្បន្ននេះ រាល់សកម្មភាពនិងជីវិតផ្ទាល់ខ្លួនរបស់ Sulli តែងតែស្ថិតនៅក្រោមចំណីមាត់របស់ទស្សនិកជនជានិច្ច មិនថារាល់សកម្មភាពដែលនាងធ្វើ រាល់រូបថតដែលនាងបង្ហោះ គឺសុទ្ធសឹងតែត្រូវមហាជន យកមកជជែកពេញបណ្តាញសង្គម រហូតឈានដល់ការរិះគន់នាងថែមទៀតផង។

ជាក់ស្តែង ក៏ដូចជាការចូលរួមនៅក្នុងកម្មវិធី «#TheNightIsYours» លើកនេះ បើទោះបីជា ការតែងខ្លួនរបស់ Sulli ទទួលបានការកើតសរសើរពីសំណាក់អ្នកគាំទ្រអន្តរជាតិយ៉ាងណាក្តី ប៉ុន្តែអ្នកនិយមលេងអ៊ីនធើណែតកូរ៉េបែរជាមិនពេញចិត្ត និងនៅតែព្យាយាមចាប់កំហុសរបស់តារាស្រីវ័យ ២៥ឆ្នាំ រូបនេះឲ្យទល់តែបាន។ ដោយក្នុងនោះ ពួកគេបាននិយាយថា សក់ពណ៌ទង់ដែងនេះមិនសាកសមជាមួយ Sulli សោះតែម្តង រីឯអ្នកខ្លះទៀត ក៏បានថានាងលាបសក់ដូចពោតថែមទៀតផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Sulli ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកគាំទ្របរទេស លើសពីនេះសម្រស់របស់នាង ក៏បានទាក់ទាញភ្នែកអ្នកជំនួញជាច្រើន ជាពិសេសនាងថែមទាំងបានបង្ហាញភាពជិតស្និទ្ធ រវាងនាងជាមួយនឹង អ្នកជំនួញដ៏មានឥទ្ធិពលម្នាក់ក្នុងនៅក្នុងពិភពគ្រឿងសម្អាងទូទាំងពិភពលោក គឺលោក Stephane de La Faverie ថែមទៀតផងដែរ៕     

Sulli ចូលរួមកម្មវិធីនៅ អុីតាលី
Sulli ចូលរួមកម្មវិធីនៅ អុីតាលី
Sulli ចូលរួមកម្មវិធីនៅ អុីតាលី
Sulli ចូលរួមកម្មវិធីនៅ អុីតាលី
Sulli ជាមួយនឹងលោក Stephane de La Faverie
Sulli ជាមួយនឹងលោក Stephane de La Faverie
Sulli ជាមួយនឹងលោក Stephane de La Faverie
Sulli ចូលរួមកម្មវិធីនៅ អុីតាលី
Sulli ចូលរួមកម្មវិធីនៅ អុីតាលី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]