ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា លោក កែវ វាសនា មានភាពមមាញឹកជាមួយការងាររកស៊ីរបស់ខ្លួន ឆ្ងាយពីអាជីពចម្រៀងក៏ពិតមែន តែនៅមានប្រិយមិត្តមិនតិចនោះទេ តែងនឹករលឹកពីសមត្ថភាព ការកបស្រាយច្រៀងរបស់លោកជានិច្ច។

ជាមួយគ្នានេះដែរ ខណៈពេលដែលតារាចម្រៀងប្រុស​មាឌតូចសម្លេងធ្ងន់ លោក កែវ វាសនា មិនសូវជាលេចមុខនៅលើឆាកប្រគំតន្រ្តី ជាញឹកញាប់ក៏ដោយ តែតារាចម្រៀងប្រុសរូបនេះ បែរជាមានសន្ទុះក្នុងការរកស៊ីរបស់ ខ្លួន កាន់តែខ្លាំងទៅវិញ។

កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គម គណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងប្រុស លោក កែវ វាសនា បានបង្ហោះរូបភាពជាច្រើនពីការតុបតែងហាង របស់ខ្លួន មើលទៅពិតស្អាតនិងធំខ្លាំងតែម្ដង ទទួលបានការចាប់អារម្មណ៍ពីហ្វេនៗរបស់លោក ច្រើនមែនទែន ។

គួររម្លឹកផងដែរ បើទោះបីជាលោក កែវ វាសនា មានភាពមមាញឹកជាមួយការងាររកស៊ីរបស់ខ្លួន ខ្លាំងយ៉ាងណាក៏ដោយ លោកនៅតែបន្តការងារសិល្បៈ ដដែល ដើម្បីបម្រើអារម្មណ៍ទស្សនិកជន ដែលជាគាំទ្ររបស់ខ្លួន នាពេលកន្លងមក៕

ដើម្បីជ្រាបច្បាស់សូមទស្សនារូបភាពទាំងអស់គ្នា៖

កែវ វាសនា
កែវ វាសនា
កែវ វាសនា
កែវ វាសនា
ហាងរបស់ កែវ វាសនា
ហាងរបស់ កែវ វាសនា
ហាងរបស់ កែវ វាសនា
ហាងរបស់ កែវ វាសនា
ហាងរបស់ កែវ វាសនា
ហាងរបស់ កែវ វាសនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា