ថៃ៖ Bella Ranee ដែលជាតារាសម្ដែង ស្រីកំពូល ប្រចាំប្រទេសថៃ បានផ្ទុះការគាំទ្រយ៉ាងខ្លាំង តាមរយៈខ្សែភាពយន្ត ចំណងជើងថា«បុពេ្វសន្និវាស»។ ក្រៅពីសមត្ថភាពសម្ដែង ដ៏ពិសេសនោះ Bella ទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែ រូបសម្ភស្ស ដ៏ស្រស់សោភា របស់នាងទៀតផង។

យ៉ាងណាមិញ​ គ្រប់ពេលដែល តារារូបនេះ មានវត្តមាន នៅតាមបណ្ដា កម្មវិធីធំៗ នាងតែងតែ បានឆាបយកបេះដូង របស់អ្នករាល់គ្នា តាមរយៈ ស្ទាយ៍តុបតែងខ្លួន ដ៏ស្អាតប្លែក គួរឲ្យទាក់ទាញ។

ជាក់ស្ដែង កាលពីយប់មិញ គេបានឃើញBella ស្ថិតក្នុងកម្មវិធីដ៏ធំមួយ «Dara Daily Award» ដែលមានតារាល្បីៗ ជាច្រើនអញ្ជើញ ចូលរួមផងដែរ។ ប៉ុន្តែ អ្វីដែលពិសេសនោះគឺ Bella បានគ្រងក្នុង រ៉ូបវែង ចងពុមពណ៌ខ្មៅ ឈរលើកម្រាលព្រំ អមដោយការផាត់មុខបែប ពណ៌ទឹកក្រូច ស្រាលៗទៀតនោះ ជាហេតុធ្វើឲ្យ ប្រិយមិត្តរាល់គ្នា បានឃើញហើយមិនសរសើរ មិនបាននោះឡើយ៕ 

លើសពីនេះ ក្នុងឱកាសនោះដែរ Bella ទទួលបានពានជា «តារាសម្ដែងស្រីឆ្នើម» ថែមទាំងបានបញ្ចេញមតិ ថ្លែងអំណរអរគុណ ដល់ហ្វេនៗ ដែលបានគាំទ្រ រូបនាងមកដល់សព្វថ្ងៃនេះផងដែរ៕

Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]