កូរ៉េខាងត្បូង ៖ ខណៈដែលតារាប្រុសកម្លោះៗ បានអភិវឌ្ឍន៍រាងកាយ ទៅជាមានសាច់ដុំពោះ ៦កង់អស់ទៅហើយ ប៉ុន្តែ V នៅតែរីករាយជាមួយនឹង ក្បាលពោះម៉ាប់ៗរបស់លោកដូចដើម។

ជឿជាក់ថា ហ្វេន Kpop ភាគច្រើន គឺសុទ្ធតែបានដឹងរឿងនេះ ដោយសារតែមិននឹងងាយមាន តារាល្បីដែលមានគំនិតប្លែកៗ ដូចជា V ទៀតនោះទេ នៅក្នុងសង្គម Kpop។

គួរបញ្ជាក់ផងដែរថា ទោះបីជាលោក ទទួលបានប្រជាប្រិយភាពខ្លាំង ក្លាយជាកម្លោះដែលមានមុខមាត់សង្ហា លំដាប់លេខ១ ទូទាំងពិភពលោកក៏ពិតមែន ប៉ុន្តែ V សមាជិកក្រុម BTS រូបនេះ ហាក់ដូចជាមិនសូវខ្វាយខ្វល់ប៉ុន្មានទេ ថាអ្នកដទៃនឹងមើលមក ឃើញលោកក្នុងសភាពបែបណានោះ។ ផ្ទុយទៅវិញ លោកតែងតែបង្ហាញ មនុស្សជុំវិញខ្លួន ពីអ្វីដែលជាធាតុពិតរបស់លោក ដោយមិនព្យាយាមបង្ហាញ ឬសម្ដែងចេញតែចំណុចល្អ ដើម្បីធ្វើឲ្យគេមើលឃើញថា លោកល្អគ្រប់ពេលវេលានោះទេ។

នៅក្នុងបទសម្ភាសន៍មួយចំនួន បានបង្ហាញថា V ជាមនុស្សចូលចិត្តញ៉ាំ នឹងតែងតែញ៉ាំ នៅពេលដែលលោកឃ្លាន ហើយអាហារដែលលោកចូលចិត្ត ភាគច្រើនជាប្រភេទប្រូតេអ៊ីន នេះហើយជាហេតុផល ដែលធ្វើឲ្យលោក មិនអាចមានសាច់ដុំពោះកង់ៗ ដូចជាកម្លោះៗដទៃទៀត។

ប៉ុន្តែរូបរាងរបស់ V គឺពិតជាស្គមខ្លាំងណាស់ បើប្រៀបនឹងសមាជិកក្រុម ប្រហែលជា ៦២គីឡូក្រាម ជាមួយនឹងកម្ពស់ ១៧៩ សង់ទីម៉ែត្រ (របាយការណ៍ដើមឆ្នាំ ២០១៩)។

យ៉ាងណាមិញ ថ្មីៗនេះ V ត្រូវបានអ្នកគាំទ្រពោលសរសើរមិនដាច់ពីមាត់ ពីភាពសិចស៊ី និងទាក់ទាញរបស់លោក នៅពេលដែលរូបថត បង្ហាញដើមទ្រូងជាច្រើនរបស់លោក ត្រូវបានចេញផ្សាយកាលប៉ុន្មានថ្ងៃមុននេះ។

លក្ខណៈពិសេសដែលធ្វើឲ្យ V មើលទៅស្រស់សង្ហា សិចស៊ី និងទាក់ទាញ ទោះបីជាគ្មាន សាច់ដុំពោះកង់ៗដូចជាគេនោះ គឺមកពី V មានកម្ពស់ខ្ពស់ ជាមួយនឹងស្មាដែលបើកទូលាយ។ បុរសដែលមានរូបរាងកាយបែបនេះ មើលទៅស៊ិចស៊ីខ្លាំងណាស់ នៅពេលដែលពាក់អាវយឺតស្ដើងៗ បញ្ចេញទ្រូង៕

ចង់ដឹងថាតើ V មានភាពសិចស៊ីកម្រិតណា?

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]