អេស្ប៉ាញ៖ ក្លិបបាល់ទាត់ Real Madrid បានប្រកាសជាផ្លូវការ អំពីការនាំយកខ្សែការពារ Ferland Mendy ពីក្លិប Juventus ក្នុងតម្លៃជាង ៥៥លានអឺរ៉ូកាលពីប៉ុន្មានថ្ងៃមុននេះ។ វត្តមានរបស់អតីតកីឡាកររបស់ក្លិប Lyon រូបនេះមានន័យថា គេនឹងត្រូវប្រជែងកៅអីជម្រើសដំបូងជាមួយកីឡាករដែលមានស្រាប់ដូចជា Marcelo ព្រមទាំង Reguilon ជាដើម។

កីឡាករ Marcelo
កីឡាករ Ferland Mendy

ប៉ុន្តែយ៉ាងណាមិញ បើតាមការចេញផ្សាយរបស់សារព័ត៌មាន Tuttosport បានឱ្យដឹងថា កីឡាករ Marcelo កំពុងពិចារណាអំពីលទ្ធភាពនៃការផ្ទេរទៅក្លិប Juventus ខណៈដែលខ្សែការពារសក់ធំរូបនេះ កំពុងតែទាក់ទងជាមួយអតីតមិត្តរួមក្រុមរបស់ខ្លួន Cristiano Ronaldo ផងដែរ។ បើតាមប្រភពដដែលបានអះអាងថា Juventus នៅតែដាក់គោលដៅចង់បានខ្សែការពាររបស់ក្លិប Real Madrid រូបនេះដដែល ហើយប្រសិនបើរូបគេពេញចិត្តនឹងផ្លាស់មកពិតមែន Juventus អាចនឹងផ្ទេរខ្សែការពារ Alex Sandro ចេញទៅក្នុងទីផ្សារដោះដូរកីឡាករវិញ៕

កីឡាករ Alex Sandro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]