អេក្វាឌ័រ៖ ប្រជាជនអេក្វាឌ័រជាច្រើននាក់បានអបអរសាទរ ដោយអ្នកខ្លះច្រៀង អ្នកខ្លះរាំ និងអ្នកខ្លះទៀតថើបគ្នា បន្ទាប់ពីតុលាការកំពូលរបស់ប្រទេសនេះបានអនុញ្ញាតឱ្យអ្នកស្រលាញ់ភេទដូចគ្នាអាចរៀបការបានដោយស្របច្បាប់។

យោងតាមប្រភពបានឱ្យដឹងថា កាលពីពេលថ្មីៗនេះ តុលាការកំពូលរបស់ប្រទេសអេក្វាឌ័របានអនុញ្ញាតឱ្យអ្នកស្រលាញ់ភេទដូចគ្នាអាចរៀបការបានដោយស្របច្បាប់ បន្ទាប់ពីបោះឆ្នោតនៅក្នុងតុលាការធម្មនុញ្ញដោយអ្នកគាំទ្រមានចំនួន៥កៅអី និងអ្នកប្រឆាំងមានចំនួន៤កៅអី។

ដូច្នេះមនុស្សម្នាដែលជាក្រុមអ្នកស្រលាញ់ភេទដូចគ្នា និងអ្នកការពារសិទ្ធិមនុស្សបានសម្តែងការច្រៀងអបអរ ដោយអ្នកខ្លះថើបគ្នា អ្នកខ្លះគ្រវីទង់ឥន្ទធនូពាសពេញផ្លូវដើម្បីអបអរច្បាប់ថ្មីមួយនេះ។

គួរឱ្យដឹងផងដែរថា ប្រទេសអេក្វាឌ័របានទទួលស្គាល់ក្រុមអ្នកស្រលាញ់ភេទដូចគ្នាតាំងពីឆ្នាំ២០១៥មកម្ល៉េះ ប៉ុន្តែទើបតែបានអនុម័តច្បាប់ថ្មីអនុញ្ញាតឱ្យពួកគេអាចរៀបអាពាហ៍ពិពាហ៍បានដោយស្របច្បាប់កាលពីពេលថ្មីៗនេះតែប៉ុណ្ណោះ៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

មនុស្សម្នានាំគ្នាអបអរច្បាប់ថ្មីមួយនេះ
មនុស្សម្នានាំគ្នាអបអរច្បាប់ថ្មីមួយនេះ
មនុស្សម្នានាំគ្នាអបអរច្បាប់ថ្មីមួយនេះ
មនុស្សម្នានាំគ្នាអបអរច្បាប់ថ្មីមួយនេះ
មនុស្សម្នានាំគ្នាអបអរច្បាប់ថ្មីមួយនេះ
មនុស្សម្នានាំគ្នាអបអរច្បាប់ថ្មីមួយនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]