កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ១៣ ខែមិថុនា ម្សិលមិញនេះ តារាចម្រៀងរូបសង្ហា Kim Jaejoong ដែលអ្នកណាៗក៏ល្បីថា ជាកម្លោះអ្នកមានម្នាក់ នៅក្នុងវិស័យសិល្បៈកូរ៉េ ថ្មីៗនេះលោកទើបតែលេចមុខ ជាភ្ញៀវពិសេសក្នុងកម្មវិធីទូរទស្សន៍មួយ បន្ទាប់ពីបាត់ទៅរយៈពេល ១០ឆ្នាំ។

នៅក្នុងកម្មវិធី Kim Jaejoong បានចែករំលែក រឿងរ៉ាវជីវិតស្នេហារបស់លោក ឲ្យអ្នកគាំទ្របានដឹងផងដែរ។

នៅពេលដែលពិធីករបានសួរសំណួរថា តើលោកកំពុងតែទាក់ទង អ្នកណាម្នាក់ដែរឬទេ នៅពេលនេះ? កម្លោះសង្ហា Kim Jaejoong ឆ្លើយតបភ្លាមៗថា បច្ចុប្បន្នលោកមិនទាន់មានគូស្នេហ៍នៅឡើយទេ។

យ៉ាងណាមិញ នារីដែលជាចំណង់ចូលចិត្តរបស់លោក គឺមនុស្សដែលមានមន្តស្នេហ៍ មើលទៅទាក់ទាញចិត្ត ចាប់តាំងពីពេលជួបដំបូង។ ជាការពិតណាស់ Kim Jaejoong បានបង្ហើបថា លោកមិនសូវជាគិត លើរូបរាងប៉ុន្មានទេ អ្វីដែលសំខាន់នោះគឺ នៅក្បែរហើយសប្បាយចិត្ត៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Kim Jaejoong
រូបភាព Kim Jaejoong
រូបភាព Kim Jaejoong
រូបភាព Kim Jaejoong
រូបភាព Kim Jaejoong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]