ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ បន្ទាប់ពីតារាសម្ដែងស្រីដ៏ប្រជាប្រិយភាពកញ្ញា អ៊ុន អាលីហ្សា បានបើកបង្ហាញមុខគូស្នេហ៍របស់ខ្លួន នៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ ជាមួយនឹងសារ យ៉ាងកក់ក្ដៅរបស់នាង ទៅកាន់គូស្នេហ៍ ធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ក្រោយពេលពីបានឃើញបែបនេះ។

ជាមួយគ្នានេះដែរ គូស្នេហ៍របស់កញ្ញាអ៊ុន អាលីហ្សា បានឈានជើងមកកាន់ប្រទេស កម្ពុជា មិនទាន់បានប៉ុន្មានថ្ងៃស្រួលបូលផង អ្នកទាំងពីក៏បានធ្វើឲ្យមានការភ្ញាក់ផ្អើលសារជាថ្មីជាមួយរូបភាព មួយសន្លឹក។

ផ្អែកទៅលើរូបភាពមួយសន្លឹកដែលបានធ្វើការបង្ហោះនោះ កញ្ញា អ៊ុន អាលីហ្សា បានឲ្យដឹងថាគឺជារូបភាព Pre-Wedding របស់ខ្លួន នៅលើទឹកដីសៀមរាប ធ្វើឲ្យបណ្ដាប្រិយមិត្តដែលជាអ្នកគាំទ្ររបស់ខ្លួន មានការចាប់អារម្មណ៍ជាខ្លាំង។

ក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍នោះផងដែរ កញ្ញា អ៊ុន អាលីហ្សា និងអនាគតស្វាមីរបស់ខ្លួន នោះមើលទៅពិតជាស្រស់ស្អាត និងសង្ហា សមគ្នាតែម្ដង។

គួររម្លឹកផងដែរថា បើតាមការឆ្លើយតប រវាងតារាសម្ដែងស្រីដ៏ប្រជាប្រិយភាពកញ្ញា អាលីហ្សា ទៅកាន់អ្នកគាំទ្រតាមរយៈការខំមិន នោះបានឲ្យដឹងថា ពិធីមង្គលរបស់ អ្នកទាំងពីរ នឹងលេចជារូបរាង ក្នុងពេលដ៏ឆាប់ខាងមុខនេះហើយ ព្រមទាំងរៀបការរួចនឹង ចេញទៅរស់នៅ បរទេសផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

ប្រភពរូបភាព សំអាងការ មង្គលខ្មែរ 

រូបភាព Pre-Wedding របស់អាលីហ្សា
រូបភាព Pre-Wedding របស់អាលីហ្សា
រូបភាព Pre-Wedding របស់អាលីហ្សា
រូបភាព Pre-Wedding របស់អាលីហ្សា
រូបភាព Pre-Wedding របស់អាលីហ្សា
រូបភាព Pre-Wedding របស់អាលីហ្សា
រូបភាព Pre-Wedding របស់អាលីហ្សា
រូបភាព Pre-Wedding របស់អាលីហ្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ុន អាលីហ្សា