ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថាតារាប្រុសងួន កែវពេជ្រពិសិដ្ឋ បានធ្លាក់ខ្លួនឈឺជាទម្ងន់ ក្រោមស្ថានភាពកាន់តែពិបាកគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង ស្របពេលដែលកាលពីពេលថ្មីៗនេះលោកក៏ស្រាប់តែ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ខណៈពេលដែលកំពុងតែមានទុក្ខ តារាប្រុសស្រីក្នុងរង្វង់សិល្បៈជាច្រើនពិតមិនមើលនឹងភ្នែកនោះទេ ដោយក្នុងនោះពួកគេបានធ្វើការជួយជាថវិកាមួយចំនួន ដើម្បីជួយសម្រាលដល់ការព្យាបាលរបស់តារាប្រុសរូបនេះ ជាច្រើននាក់តែម្តង។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាស្រីនិងអ្នកជំនួញវ័យក្មេង ណាណា បាននាំមិត្តជាច្រើននាក់ នាំគ្នាពាំនាំថវិកាមួយចំនួនដើម្បីជួយដល់លោក ដែលកំពុងតែធ្លាក់ខ្លួនឈឺជាទម្ងន់ ដែលកំពុងតែស្ថិតនៅក្នុងស្ថានភាពពិបាកខ្លាំង ស្របពេលដែលជីវភាពក៏ពិបាកខ្លាំងផងនោះ។

ទន្ទឹមនឹងនឹងទង្វើដ៏ល្អរបស់នាង បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំង ដែលនាងមិនត្រឹមតែមានរូបសម្បត្តិស្អាត តែនាងក៏មានទឹកចិត្តដ៏ល្អ ជួយដល់អ្នកកំពុងមានទុកផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ណាណា
ណាណា
ណាណា
តារាប្រុសងួន កែវពេជ្រពិសិដ្ឋ
តារាប្រុសងួន កែវពេជ្រពិសិដ្ឋ
តារាប្រុសងួន កែវពេជ្រពិសិដ្ឋ កំពុងធ្លាក់ខ្លួនឈឺ
តារាប្រុសងួន កែវពេជ្រពិសិដ្ឋ កំពុងធ្លាក់ខ្លួនឈឺ
តារាប្រុសងួន កែវពេជ្រពិសិដ្ឋ កំពុងធ្លាក់ខ្លួនឈឺ
ណាណា យកថវិកាជួយដល់ ងួន កែវពេជ្រពិសិដ្ឋ កំពុងធ្លាក់ខ្លួនឈឺ
ណាណា យកថវិកាជួយដល់ ងួន កែវពេជ្រពិសិដ្ឋ កំពុងធ្លាក់ខ្លួនឈឺ
ណាណា យកថវិកាជួយដល់ ងួន កែវពេជ្រពិសិដ្ឋ កំពុងធ្លាក់ខ្លួនឈឺ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]