ក្រៅពី​ជា​អាហារ​ដ៏​ផ្អែម​ឆ្ងាញ់​ និង​គុណ​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាពប៉ុណ្ណោះ​ទេ ផ្លែ​ប៊ើរ​ក៏​ប្រយោជន៍​អស្ចារ្យ​សម្រាប់​សុខភាព​សក់ ​ព្រោះ​តែ​ផ្លែ​ឈើ​នេះ​សម្បូរ​វីតាមីន​ សារធាតុ​រ៉ែ​ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ រាប់​ពាន់​ឆ្នាំ​មុន​ ជនជាតិ​អេហ្ស៊ីប ​បាន​ប្រើ​ផ្លែ​ប៊័រ​ដើម្បីជួយ​​សក់​​មាន​សំណើម​ខណៈ​បច្ចុប្បន្ន ​ឧស្សាហកម្ម​ផលិត​ផលជំនួយ​សក់ ​នៅ​តែ​ប្រើ​គុណសម្បត្តិ​​ផ្លែ​ប៊ើរ​ដូច​គ្នា។

បើ​ចង់​បាន​សក់​ស្អាត រឹង​មាំ ភ្លឺ​រលោង តែ​មិន​ចង់​ចំណាយ​ប្រាក់​លើ​ផលិតផល​ថ្លៃៗ អាច​យក​ផ្លែប៊ើ​មក​អប់សក់​បាន ហើយ​ខាង​ក្រោម​​នេះ​ជា​គុណ​ប្រយោជន៍​ពី​ផ្លែប៊ើរ៖

១- ធ្វើឲ្យសក់មានសំណើម

ជាតិ​ប្រេង​ក្នុង​ផ្លែ​ប៊ើរ ​អាច​ស្រូប​ចូល​ទៅ​ដល់ឫស​គល់​សក់ ​និង​បញ្ចេញ​សំណើម​ពី​ក្នុងមក​​ក្រៅ។ ប្រើ​ផ្លែប៊ើរ ជា​ម៉ាស់​ការពារ​សក់​ធ្វើ ជួយ​សក់​បង្កើន​ជាតិ​​ខ្លាញ់​ល្អដែល​មាន​អ៊ីដ្រូហ្សែន​តិច (Monounsaturated ​fats) ​អាច​ទប់​សំណើម ​មិន​ងាយ​ហើរ​ ផ្ដល់​សារធាតុ​ចិញ្ចឹម​ និង​ពង្រឹង​សក់​ខូច​ សក់​មាន​ពន្លឺ​ មើល​ទៅ​មាន​សុខភាព​ល្អ។ ​ជាតិ​ប្រេង​ក្នុង​ផ្លែ​ប៊ើរ​ ក៏​ជួយ​ការពារ​សក់​ពី​កាំរស្មី ​UV ដែល​តែង​​ធ្វើឲ្យ​សក់​បាត់​បង់​សំណើម​ធម្មជាតិ ​និង​ធ្វើឲ្យ​ស្ងួត​ងាយ​បែក​ចុង។

២- ជួយសក់លូតលាស់បានល្អ

គ្នា​យើង​ភាគ​ច្រើន​ជឿ​ថា ​យើង​មាន​សក់​លូតលាស់​យឺត​ពី​កំណើត ​តែមាន​ករណី​មួយ​ចំនួន​ អាច​ជួយ​សក់​យើងរីក​លូតលាស់​បានលឿន។ កង្វះ​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ ជា​មូលហេតុ​នាំឲ្យ​សក់​រីក​លូតលាស់​យឺត ខណៈមូលហេតុ​ផ្សេងទៀត ​រួមមាន​ អតុល្យភាព​អ័រម៉ូន​ ថប់​បារម្ភ​​ដេក​មិន​គ្រប់គ្រាន់​ ជក់​បារី​ ផឹក​ជាតិ​កាហ្វេអ៊ីន​ច្រើន​ពេក ​រួម​ទាំង​​ប្រើ​ថ្នាំ​ព្យាបាល​សក់​ហួសហេតុ ដែល​ទាំង​នេះ​ជា​មូលហេតុ​បណ្ដាលឲ្យ ខូចខាត​ដល់​សក់​ និង​ស្បែក​ក្បាលយើង។ ខូច​ស្បែក​ក្បាល​ ទំនង​ជា​អាច​រារាំង​ល្បឿន​លូតលាស់​សក់ដូច​គ្នា។ ​បរិមាណវីតាមីន​ B ​និង​ E ​ដ៏ច្រើន​ក្នុង​ផ្លែ​ប៊ើរ​ អាច​ការពារ​ និង​ពង្រឹង​សក់​ព្រមទាំង​ជួសជុល​ស្បែក​ក្បាល​ខូច​ខាត​ផងដែរ។

៣- ការពារអង្គែស្បែកក្បាល

​អង្គែ​ស្បែក​ក្បាល​ កើត​ឡើង​ពេល​ជាលិកា​ស្បែក​​ស្លាប់​បាត់បង់​ក្នុង​ចំនួន​យ៉ាង​ច្រើន​ ​ធ្វើ​ឲ្យមាន​ស្នាម​ក្រហមៗ ​រមាស់​ បែក​ស្រកា​ និង​រលាក​ស្បែក​ក្បាល។ ​ផ្ទុយ​មក​វិញ​ សាច់​ស្បែក​ក្បាល​ព្យាយាម​ការពារ​ខ្លួន​ តប​មកវិញ​ដោយ​ផលិត​ជាតិ​ខ្លាញ់​កាន់តែ​ច្រើន​ ដែល​ជា​អកុសល​ធ្វើ​ឲ្យ​ស្ទះ​ឫស​សក់ ​និង​នាំឲ្យ​ឆ្លង​មេរោគ។ ​អនុវត្ត​អនាម័យ​សក់​ត្រឹមត្រូវ ​និង​ប្រើ​សាប៊ូ​កក់​សក់​ថើៗ ​អាច​ជួយ​ការពារ​ជំងឺ​អង្គែ​ស្បែក​ក្បាល។ ពេល​អង្គែ​លូតលាស់​ ​​ស្បែក​ក្បាល​កាន់តែ​ស្ងួត​ ដូច្នេះ​សូម​ថែរក្សា​ស្បែក​ក្បាល ​និង​សក់​មាន​សំណើម​ល្អ។ ជាតិ​ប្រូតេអ៊ីន​ អាស៊ីដ​អាមីណូ​ និង​វីតាមីន​ ក្នុង​ផ្លែ​ប៊័រ​ ជួយ​សម្រួល​ដល់​ស្បែក​ក្បាល​​កាន់តែ​មាន​សំណើម​តាម​តម្រូវ​ការ។

៤- ព្យាបាលសក់រួញ

ម៉ាស់​ការពារ​សក់​ផលិត​ពី​ផ្លែ​ប៊័រ ​ធ្វើ​ឲ្យ​​សក់​រលោង​ស្អាត​ និង​ងាយ​គ្រប់គ្រង​ ដោយសារមាន​​ខ្លាញ់​ធម្មជាតិ ​និង​សារធាតុ​ចិញ្ចឹម​ខ្ពស់។ ដើម្បី​ទប់ស្កាត់​សក់​កុំ​ឲ្យ​រួញ​រញ៉េរញ៉ៃ​ យើង​គ្រាន់តែ​កិនផ្លែប៊ើរ​ពាក់​កណ្ដាលឲ្យទៅ​ជា​ម្សៅ ហើយ​យក​មក​ម៉ាស្សា​ លាប​ថ្នមៗ​ឲ្យ​ចូល​សព្វ​ទៅ​ក្នុង​សក់​ និង​ស្បែក​ក្បាល​ រួច​ទុក​ឲ្យ​វា​ដំណើរការ​បាន​ល្អ​ យ៉ាង​តិច ​១៥នាទី ​មុន​ពេល​លាង​សម្អាត​ដោយ​សាប៊ូ។ ធ្វើ​បែប​នេះ ​មិន​ត្រឹមតែ​បន្ថែមពន្លឺ​ចែងចាំង​ដល់​សក់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ជួយ​ប្រឆាំង​បញ្ហា​សក់​បែក​ចុង​ទៀតផង។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ជា​មួយ​ពេទ្យ​ជំនាញ​។​​​ Hello Health Group​ មិន​​ចេញ​វេជ្ជបញ្ជា ​​មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ទេ។

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]