ភ្នំពេញ៖ បេប៊ីវើលដ៍ ដែលជាហាងផ្គត់ផ្គង់សម្ភារៈទារកពីគ្រប់បណ្តាប្រទេសមានសេចក្តីសោមនស្សរីករាយ ក្នុងការជូនដំណឹងដល់អតិថិជនទាំងអស់អំពីកម្មវិធីសិក្ខាសាលាលើកទី២ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៅសាខាបេប៊ីវើលដ៍ទួលគោក ដែលសិ្ថតនៅលើផ្លូវលេខ ៥៩៨ ជិតបណ្ណាគារ IBC។

ដោយមានការឧបត្ថម្ភពីក្រុមហ៊ុនផ្គត់ផ្គង់ម្ស៉ៅទឹកដោះគោ Nutrigold ដែលជាប្រភេទម៉្សៅទឹកដោះគោជាប់ចំណាត់ថ្នាក់លេខ១ នៅកម្ពុជា បេប៊ីវើលដ៍ទួលគោកក៏បានអញ្ជើញលោកវេជ្ជបណ្ឌិត ប៉ែន កក្កដា ដែលជាអ្នកឯកទេសរោគកុមារ និងទារកនៅមន្ទីរពេទ្យកុមារជាតិឱ្យចូលរួមក្នុងកម្មវិធីសិក្ខាសាលានេះផងដែរ ដោយលោកវេជ្ជបណ្ឌិត ប៉ែន កក្កដា នឹងជួយផ្តល់នូវការប្រឹក្សាយោបល់អំពីសុខភាពរបស់កុមារ និងទារក ការអភិវឌ្ឍន៍ ក៏ដូចជាការផ្តល់អាហារូបត្ថម្ភដ៏ត្រឹមត្រូវសម្រាប់កុមារ និងទារកទៅកាន់មាតាបិតាគ្រប់រូបផងដែរ។ 

សិក្ខាសាលាអំពី សុខភាពកុមារ និងអាហារូបត្ថម្ភ

សម្រាប់អតិថិជន ដែលអញ្ជើញចូលរួមសិក្ខាសាលានេះ នឹងទទូលបាននូវអត្ថប្រយោជន៍មួយចំនួនដូចជា៖

អត្ថប្រយោជន៍៖

- ស្វែងយល់អំពីចំណេះដឹងនៃការលូតលាស់របស់ក្មេង
- ទទួលបានចំណេះដឹងអំពីការជ្រើសរើសអាហារូបត្តម្ភ ដែលត្រឹមត្រូវសម្រាប់ក្មេងទៅតាមអាយុ
- ប្រឹក្សាជាមួយវេជ្ជបណ្ឌិត ប៉ែន កក្កដា ដែលជាអ្នកឯកទេសរោគកុមារ និងទារកនៅមន្ទីពេទ្យកុមារជាតិ
- ទទួលបានកាដូអនុស្សាវរីយ៍
- កម្មវិធីប្រូម៉ូសិនពិសេសពីផលិតផលម្ស៉ៅទឹកដោះគោ Nutrigold
- ក្លាយជាសមាជិករបស់ហាងបេប៊ីវើលដ៍ទូលគោក ដែលអតិថិជននឹងទទួលបានការបញ្ចុះតម្លៃសម្រាប់ការទិញទំនិញពីសាខាបេប៊ីវើលដ៍ទួលគោក។

សម្រាប់កម្មវិធីសិក្ខាសាលានេះផងដែរ បេប៊ីវើលដ៍ សូមស្វាគមន៍មាតាបិតា និងក្រុមគ្រួសារគ្រប់រូប ដែលមានចម្ងល់ទាក់ទងទៅនឹងសុខភាពកុមារ និងទារក។ អតិថិជនដែលអញ្ជើញចូលរូមកម្មវិធីសិក្ខាសាលានេះ នឹងទទួលបាននូវចំណេះដឹងបន្ថែមកាន់តែច្បាស់អំពីការផ្គត់ផ្គង់ចំណីអាហារទារក និងកុមារ គនឹ្លះនៃការជ្រើសរើសអាហារូបត្ថម្ភសម្រាប់ការលូតលាស់ធំធាត់របស់កុមារ និងទារក ក៏ដូចជារបបអាហារផងដែរ។ អតិថិជនទាំងអស់ក៏នឹងទទូលបាននូវកាដូខ្លះៗពីអ្នករៀបចំកម្មវិធី និង ទទូលបាននូវឱកាសក្នុងការប្រឹក្សាយោបល់ជាមួយលោកវេជ្ជបណ្ឌិត ប៉ែន កក្កដា ផងដែរ។ នេះជាឱកាសដ៏កម្រមួយសម្រាប់មាតាបិតាគ្រប់រូបក្នុងការប្រឹក្សាយោបល់ជាមួយអ្នកឯកទេសក្នុងវិស័យសុខភាពកុមារ និងការអភិវឌ្ឍន៍នេះ។

សិក្ខាសាលាអំពី សុខភាពកុមារ និងអាហារូបត្ថម្ភ

កម្មវិធីសិក្ខាសាលាបន្ទាប់ បេប៊ីវើលដ៍ នឹងមានគម្រោងប្រារព្ធឡើងនៅខែកក្កដាខាងមុខនេះ ដែលប្រធានបទនឹងនិយាយអំពីសុវត្ថិភាពកុមារអំឡុងពេលនៅផ្ទះ និងអំឡុងពេលធ្វើដំណើរ។ អ្នកតំណាងរបស់ផលិតផល Chicco ដែលជាផលិតផលលំដាប់ថ្នាក់លេខមួយនៅលើទីផ្សារកម្ពុជាក្នុងការផ្គត់ផ្គង់សម្ភារៈប្រើប្រាស់នៅផ្ទះ ក៏ដូចជាសម្ភារ​ៈសម្រាប់ការធ្វើដំណើរ នឹងធ្វើបទបង្ហាញនូវគន្លឹះសំខាន់ៗ ដែលមាតាបិតាគ្រប់គួរតែយកចិត្តទុកដាក់ ដើម្បីធានានូវសុវត្ថិភាពរបស់កុមារ និងទារកមិនថានៅផ្ទះ ឬអំឡុងពេលធ្វើដំណើរ។

ប្រសិនបើអតិថិជនចង់ដឹងព័ត៌មានបន្ថែមពីកម្មវិធីសិក្ខាសាលាស្តីអំពីសុខភាពកុមារ និងទារកនេះ លោកអ្នកអាចឆែកមើលព័ត៌មានបន្ថែមតាមរយៈគេហទំព័រហ្វេសប៊ុក ឬប្រអប់សាររបស់បេប៊ីវើលដ៍ (@BabyWorld.Cambodia)។ បុគ្គលិកដ៏ជំនាញ និងរួសរាយរាក់ទាក់របស់បេប៊ីវើលដ៍ នឹងស្វាគមន៍នូវរាល់សំនួរ និងចម្ងល់របស់អតិថិជនគ្រប់រូប។ លើសពីនេះទៅទៀតលោកអ្នកក៏អាចទំនាក់ទំនងមកកាន់បេប៊ីវើលដ៍តាមរយៈលេខទូរស័ព្ទ 085 888 217/069 888 972 នេះបានផងដែរសម្រាប់ព័ត៌មានបន្ថែម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]