ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាចម្រៀងស្រីពោរពេញដោយប្រជាប្រិយភាព និងការស្រលាញ់ពីបណ្តាអ្នកគាំទ្រជាច្រើនគឺកញ្ញា សុខ ពិសី តែងតែមានការតុបតែខ្លួនស្រស់ស្អាត ជាមួយនឹងម៉ូតអាវប្លែកៗជានិច្ច រាល់ពេលដែលមានកម្មវិធីការប្រគំតន្រ្តីជាច្រើន។
យ៉ាងណាមិញបើក្រឡេកទៅមើល រូបសម្រស់របស់នាងនៅពេលដែលលេងខ្លួនសាមញ្ញ បែបធម្មតាៗវិញ ឃើញថាសម្រស់របស់នាងនៅតែលេចធ្លោ និងកាន់តែស្រស់ស្អាតដដែល ទោះបីជានាងលេងខ្លួនធម្មតា មិនស៊ិចស៊ីបញ្ចេញសាច់លើក្រោមយ៉ាងណាក្តី។
តាមរយៈការតែងខ្លួនរបស់នាង ទោះមើលទៅសាមញ្ញតែពិតជាស៊ីវិល័យ និងស្រស់ស្អាតខ្លាំងតែម្តង មិនត្រឹមតែប៉ុណ្ណោះការតែងខ្លួនរបស់នាង ក៏ទទួលបានការគាំទ្រ និងសរសើរគ្រប់គ្នាដែលនាងជាតារាស្រីម្នាក់ដែល ទោះមិនសូវលេងខ្លួនស៊ិចស៊ីយ៉ាងណាក្តី តែសម្រស់របស់នាង ក៏នៅតែស្រស់ស្អាតជានិច្ច៕
សូមទស្សនារូបភាពខាងក្រោមនេះ ប្រិយមិត្តយល់យ៉ាងណាដែរ?
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]