ថៃ៖ Anne Thongprasom ជាតារាសម្តែងស្រីជើងចាស់មួយរូបប្រចាំប្រទេស ដោយនាងបានចូលប្រឡូកនៅក្នុងវិស័យសិល្បៈជិត៣០ឆ្នាំមកហើយ។ តែអ្វីដែលគួរឲ្យ​កត់សម្គាល់ ពីតារាស្រីរូបនេះ គឺភាពល្បីល្បាញរបស់នាង ដែលនៅតែទទួលបានការគាំទ្រយ៉ាងខ្លាំង។ បើទោះបីជាមួយរយៈក្រោយនេះ នាងបានចាប់យកអាជីពជាអ្នកដឹកនាំរឿងច្រើនជាងសម្តែងក្តី។

បើក្រឡេកមកមើលជីវិត ឯកជនរបស់តារាស្រីកូនកាត់៣សាសន៍រូបនេះវិញឃើញថា ពិតជាមិនធម្មតា និងគួរឲ្យច្រណែនខ្លាំងណាស់ ព្រោះនាងមានគ្រប់យ៉ាង ទាំងភាពជោគជ័យក្នុងការងារ និងភាពល្បីល្បាញ ព្រមទាំងរស់នៅក្នុងផ្ទះស្កឹមស្កៃតម្លៃដល់ លានដុល្លារទៀតផង។

ម្យ៉ាងវិញទៀត អ្វីដែលធ្វើអ្នកគាំទ្រកាន់តែច្រណែននោះគឺ ភាពស្រស់ស្អាតមិនចេះចាស់របស់នាង បើទោះបីជាឆ្នាំនេះ Anneមានអាយុ៤២ឆ្នាំហើយក៏ដោយ។ ជាក់ស្តែងថ្មីៗនេះតារាស្រីរូបនេះកាន់តែស្រស់ស្អាតប្លែកភ្នែកមួយកម្រិតទៀត ក្រោយនាងបានផ្លាស់ប្តូរស្ទាយ៍សក់តែបន្តិចប៉ុណ្ណោះ ឃើញហើយធ្វើឲ្យភ្លេចអាយុពិតតែម្តង៕

ចង់ជ្រាបកាន់តែច្បាស់ថាស្រស់ស្អាតយ៉ាងណានោះ តោះ!ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖  

Anne Thongprasomជាមួយស្ទាយ៍សក់ថ្មី
Anne Thongprasomជាមួយស្ទាយ៍សក់ថ្មី
Anne Thongprasomជាមួយស្ទាយ៍សក់ថ្មី
Anne Thongprasom
Anne Thongprasom
Anne Thongprasom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]