អេស្ប៉ាញ៖ កីឡាករ Eden Hazard បានបង្ហាញខ្លួនជាផ្លូវការនៅកីឡដ្ឋាន Santiago Bernabeu កាលពីម្សិលមិញនេះ ដោយមានចំនួនទស្សនិកជនអ្នកគាំទ្រផ្ទាល់ទទួលស្វាគមន៍ជាង ៥ម៉ឺននាក់។ ដោយឡែក សារព័ត៌មាន Marca របស់អេស្ប៉ាញ បានកត់សម្គាល់ពីនាឡិកាដៃរបស់ Hazard ដែលបានពាក់ក្នុងកម្មវិធីម្សិលមិញនេះ ដោយនាឡិកានេះមានតម្លៃខ្ពស់មិនធម្មតា។

កីឡាករ Eden Hazard
កីឡាករ Eden Hazard

ប្រភពដដែលនេះបានឱ្យដឹងថា នាឡិកាដៃរបស់ Hazard គឺជាប្រេន Richard Mille ម៉ូឌែល RM016 មានលម្អទៅដោយមាស-ស (White Gold) ព្រមទាំងត្បូងពេជ្រសរុប ១៨ការ៉ាត់។ បើតាមប្រភពពីគេហទំព័រផ្សេងៗបានឱ្យដឹងថា នាឡិកាដៃប្រណីតបែបនេះ មានដាក់លក់ក្នុងតម្លៃចាប់ពី ៦០,០០០អឺរ៉ូ (ជាង៦៧,០០០ដុល្លារអាមេរិក) រហូតដល់ទៅ ៦៨,០០០អឺរ៉ូ (ជាង ៧៦,០០០ដុល្លារអាមេរិក)ឯណោះ៕

នាឡិកា Richard Mille (RM016)
នាឡិកា Richard Mille (RM016)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]