ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីថ្មីៗនេះ តារាចម្រៀងស្រី កញ្ញា Numtarn ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរូបនាង បានដួលសន្លប់ ហើយសូម្បីតែផ្លូវដង្ហើមរបស់នាង ក៏ឈប់ដើរថែមទៀតផង។

យ៉ាងណាមិញ នៅទីបំផុតអ្វីដែលគួរឲ្យសោកស្ដាយនោះ គឺថាតារាចម្រៀងស្រីវ័យ២៨ឆ្នាំ កញ្ញា Numtarn ក៏បានលាចាកលោកនេះទៅ កាលពីយប់ទៀបភ្លឺចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយមានការហូរឈាមចេញពីមាត់ និងច្រមុះធ្ងន់ធ្ងរ មិនអាចធ្វើការជួយសង្គ្រោះបាននោះឡើយ។

យោងតាមរយៈការផ្ដល់បទសម្ភាសន៍នាព្រឹកនេះ លោកវេជ្ជបណ្ឌិត ដែលទទួលខុសត្រូវក្នុងការជួយសង្គ្រោះជីវិត តារាស្រី​ កញ្ញា Numtarn បានបញ្ជាក់ផងដែរថា ក្រៅពីមានការហូរឈាមចេញពីមាត់ និងច្រមុះ តារាស្រីរូបនេះ ក៏ត្រូវបានធ្វើ X-ray ឫក៏ហៅថា CT Scan រកឃើញថាមានបញ្ហាសួតកម្រិតធ្ងន់ធ្ងរ​​ និងជាពិសេសផ្នែកខួរក្បាលក៏មានការកកឈាម ពីការដួលសន្លប់មុនពេលកើតមានរឿងផងដែរ។រីឯចំណុចសំខាន់ដែលមាន​សភាពធ្ងន់ធ្ងរ រហូតធ្វើប៉ះពាល់ដល់អាយុជីវិតនេះ គឺបណ្ដាលមកបញ្ហាបេះដូងរីកធំ ខុសពីធម្មតា ដោយជំងឺមួយនេះ វាកម្រកើតមានឡើង នៅក្នុងវ័យដូចនឹងតារាស្រីរូបនេះណាស់។

ជាមួយនឹងដំណឹងដ៏សោកសៅនេះ ក៏មានមិត្តសិល្បៈ និងបណ្ដាអ្នកគាំទ្រជាច្រើន បាននាំគ្នាសម្ដែងការសោកស្ដាយជាខ្លាំង ចំពោះការបាត់បង់សិល្បករ ក៏ដូចជាអាយដលក្នុងចិត្ត ដែលពោរពេញទៅដោយសមត្ថភាពមួយរូប យ៉ាងឆាប់រហ័សសឹងមិនគួរឲ្យជឿនោះឡើយ៕

Numtarn
Numtarn
Numtarn
Numtarn
Numtarn
Numtarn
Numtarn ពេលបញ្ចូនទៅសង្គ្រោះ
ក្រុមការងារ និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]