តៃវ៉ាន់៖ ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់ រួចមកហើយ ពីតារាសម្ដែងស្រីជនជាតិតៃវ៉ាន់ ដ៏ល្បីល្បាញម្នាក់ គឺអ្នកនាង Ruby Lin ដែលត្រូវបានគេ ហៅ និងស្គាល់នាងជា ព្រះនាង ចៀ វៃ។ 

ដោយឡែក នាងកំពុងតែ មានភាពមមាញឹកយ៉ាងខ្លាំង​ ក្នុងអាជីពសិល្បៈ ដោយត្រូវឃ្លាតឆ្ងាយពីស្វាមី និងកូនស្រីជាទីស្រលាញ់ ដើម្បីថតខ្សែភាពយន្ត ថ្មីមួយ នៅឯប្រទេសម៉ាឡេស៊ីទៀតផង។ ជាពិសេស បើក្រលេកមើល សម្រស់របស់តារារូបនេះ គឺនូវតែមាន ភាពស្រស់ស្អាត ក្មេងជាងវ័យ និងស្ទាយ៍តុបតែងខ្លួន គួរឲ្យទាក់ទាញយ៉ាងខ្លាំង។

ប៉ុន្តែ ស្រាប់តែ ពេលថ្មីៗនេះ ព្រះនាង ចៀ វៃ បានបង្កភាពភ្ញាក់ផ្អើល មួយដល់ហ្វេនៗ ដោយបានផ្លាស់ប្ដូរ ស្ទីលសក់ថ្មី មើលសឹងតែ មិនស្គាល់។ តាមរយៈបណ្ដាញសង្គមWeibo នាងបាន បង្ហោះរូបភាព មួយសន្លឹក ដោយមានសក់ខ្លី ត្រឹមក​ និងមានសភាពស្ដើងជាងមុន តែទោះបីជាយ៉ាងណា ក៏មើលទៅ នូវតែមានសម្រស់ គួរជាទីចាប់អារម្មណ៍ដដែល ហើយត្រូវបានហ្វេនៗ បញ្ចេញមតិសរសើរ គ្រប់គ្នាតែម្ដង៕ 

តារាសម្ដែង ចៀ វៃ
តារាសម្ដែង ចៀ វៃ ពេលកាត់សក់ខ្លី
តារាសម្ដែង ចៀ វៃ ពេលកាត់សក់ខ្លី
តារាសម្ដែង ចៀ វៃ
តារាសម្ដែង ចៀ វៃ
តារាសម្ដែង ចៀ វៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]