ខេត្តបាត់ដំបង ៖ ដោយសារ​រោគ​ប្រចណ្ឌ​គ្មាន​ហេតុផល បុរស​ម្នាក់​បាន​ស្ទុះ​ទៅ​ប្រពន្ធ​ទាំង​កំរោល រួច​អា​.​ក​សម្លាប់​ខ្លួន កាលពី​វេលា​ម៉ោង​៥ និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​១៣ មិថុនា នៅ​ចំណុច​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​សមត្ថកិច្ច​ដែល​ចុះ​ទៅ​កាន់ កន្លែង កើតហេតុ​។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​ដែល​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ជន​ដែល​ធ្វើ​អត្តឃាត​នោះ​ឈ្មោះ រ៉ាត់ ចិ​ត្រា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រីឯ​ប្រពន្ធ​ដែល​រង​របួស ឈ្មោះ សុខ លី​ន អាយុ​២៧​ឆ្នាំ រស់នៅ​នៅ​ភូមិ​, ឃុំ​កើតហេតុ​ខាងលើ​។

លោកស្នងការ​រង​បាន​ប្រាប់​ថា បើ​តាម​ព័ត៌មាន​បឋម​ដែល​មន្ត្រី​ជំនាញ​ទទួល​បាន ករណី​អត្តឃាត​នេះ​គឺ​ផ្ដើម​ចេញពី​អំពើ​ហិង្សា ដោយសារ​រឿង​ប្រចណ្ឌ​ប្រពន្ធ​។ ជុំវិញ​ករណី​នេះ បើ​តាម​ក្រុម​គ្រួ​សារបាន​ប្រាប់​សមត្ថកិច្ច​ថា ប្ដី​ប្រពន្ធ​ទើប​នាំ​គ្នា​មក​ពី​ប្រទេស​ថៃ ហើយ​ត្រៀម​ត្រឡប់​ទៅ​ធ្វើការ​នៅ​ថៃ​វិញ​នា​ថ្ងៃ​ទី​១៤ មិថុនា​នេះ ស្រាប់តែ​មានរឿង​នេះ​កើតឡើង​តែ​ម្ដង​។

ប្រភព​ដដែល បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​ប្ដី​ប្រពន្ធ​ឈ្លោះ គ្នា​មិន​ឈប់​នៅផ្ទះ​ជីដូន ដោយសារ​ប្ដី​ប្រចណ្ឌ​ប្រពន្ធ ហើយ​ពេល​នោះ​ស្រាប់តែ​ប្ដី​ស្ទុះ​ទៅ​ទាញ​កាំបិត កាប់​ប្រពន្ធ​របួស​ដេក​ដួល​នៅ​នឹង​កន្លែង​។

ឃើញ​បែប​នេះ​ទំនង​ស្មានថា ប្រពន្ធ​ស្លាប់​ស្រាប់តែ​ជន​នេះ រត់​ទៅ​ផ្ទះ​ឪពុក ដែល​នៅ​ក្បែរ​នោះ​ហើយ​ទាញ​កូនកាំបិត​អា​.​ក​សម្លាប់​ខ្លួនឯង​តែ​ម្ដង​។ លោក ជេ​ត វណ្ណ​នី បាន​ប្រាប់​ថា ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​ពិនិត្យ​កន្លែង​កើតហេតុ ខណៈ​ស្ត្រី​ជា​ប្រពន្ធ​ដែល​របួសធ្ងន់ កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕ 

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]