កូរ៉េខាងត្បូង៖ យោងតាមប្រភពសារព័ត៌មានបរទេសមួយបានឱ្យដឹងថា មានឪពុកម្តាយចោលម្សៀតមួយគូ គិតតែវក់តែដើរលេងផឹកស៊ីសប្បាយ មិនខ្វល់ពីកូន ទើបធ្វើឱ្យកូនត្រូវដាច់ពោះស្លាប់យ៉ាងគួរឱ្យអាណោចអាធ័ម។

តាមប្រភពបានឱ្យដឹងថា មុនពេលកើតឡើង ឪពុកមាននាមត្រកូល Cho អាយុ២១ឆ្នាំ និងប្រពន្ធមាននាមត្រកូល Gyeon អាយុ១៨ឆ្នាំ បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងកាលពីយប់ថ្ងៃទី២៣ ខែឧសភាកន្លងទៅនេះ។ ភ្លាមៗនោះពួកគេក៏ខឹងគ្នារៀងៗខ្លួច រួចក៏ចាកចេញពីផ្ទះរៀងៗខ្លួនដោយពុំខ្វល់ពីកូនសោះ។

បន្ថែមពីនេះទៀត ពួកគេមិនបានត្រលប់មកផ្ទះវិញទេ ដោយម្នាក់ៗគិតថាដៃគូម្ចាងទៀតនឹងត្រលប់ទៅផ្ទះមើលកូនហើយ។

អ្វីដែលហួសចិត្តទៀតនោះគឺថា ពួកគេពុំបានត្រលប់មកផ្ទះអស់មួយសប្តាហ៍ពេញ ហើយក្នុងមួយសប្តាហ៍នេះ ពួកគេវក់តែដើរលេងផឹកស៊ីសប្បាយជាមួយនឹងមិត្តភក្តិដោយមិនខ្វល់ពីកូន និងមិនបានទាក់ទងគ្នាទល់តែសោះ។ ម្តាយអប្រិយម្នាក់នេះបានបង្ហោះរូបថតផឹកស៊ីជាមួយមិត្តភក្តិជារៀងរាល់ថ្ងៃនៅលើបណ្តាញសង្គមហ្វេសប៊ុកចាប់តាំងពីថ្ងៃទី២៥ ខែឧសភាព ដល់ថ្ងៃទី៣១ ខែឧសភា។

រូបភាពផឹកស៊ីសប្បាយរបស់ម្តាយចោលម្សៀតម្នាក់នេះ

ដោយឡែក ឪពុកចោលម្សៀតនេះវិញ គិតថាវក់ហ្គេមជាមួយមិត្តភក្តិរបស់គេ រហូតដល់ថ្ងៃទី៣១ ខែឧសភា ទើបត្រលប់មកផ្ទះវិញ ហើយបានរកឃើញសាកសពកូនស្រីអាយុ ៧ខែរបស់គេនៅក្នុងផ្ទះ។

ក្រោយមក ប្តីប្រពន្ធវ័យក្មេងឈាមរាវមួយគូនេះ បានព្យាយាមលាក់សាកសពកូនរបស់ខ្លួននៅក្នុងកេសក្រដាសមួយ ប៉ុន្តែបែរជាត្រូវបានរកឃើញដោយឪពុកគេកាលពីថ្ងៃទី០២ ខែមិថុនា។

រំពេចនោះ ឪពុកគេក៏បានប្តឹងប៉ូលិសភ្លាមៗ ហើយសមត្ថកិច្ចក៏បានមកដល់ផ្ទះរបស់គេនិងបានចាប់ខ្លួនប្តីប្រពន្ធមួយគូនេះភ្លាមយកតែម្តង។

ប៉ូលិសបានចាប់ខ្លួនប្តីប្រពន្ធចោលម្សៀតមួយគូនេះ
ប៉ូលិសបានចាប់ខ្លួនប្តីប្រពន្ធចោលម្សៀតមួយគូនេះ

ឆ្លងកាត់ការស៊ើបអង្កេតរបស់សមត្ថកិច្ចបានបង្ហាញថា មូលហេតុដែលទារិកាអភ័ព្វម្នាក់ស្លាប់ព្រោះតែអត់អាហារ រហូតដល់ដាច់ពោះស្លាប់។

យ៉ាងណាមិញ ប្តីប្រពន្ធវ័យក្មេងមួយគូនេះត្រូវបានយកទៅកាត់ទោសតាមផ្លូវច្បាប់៕

ប៉ូលិសបានចាប់ខ្លួនប្តីប្រពន្ធចោលម្សៀតមួយគូនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]