អង់គ្លេស៖ ក្រោយបញ្ចប់ការប្រកួត English Premier League រដូវកាល ២០១៨/២០១៩ មិនបានប៉ុន្មានផង ពេលនេះលីគកំពូលរបស់អង់គ្លេសមួយនេះ បានត្រៀមរៀបចំរួចជាស្រេចទៅហើយនូវកាលវិភាគថ្មីសម្រាប់ការប្រកួតប្រជែងរបស់ក្រុមទាំង២០នារដូវកាលក្រោយ។

English Premier League
ពាន English Premier League

បើតាមគេហទំព័រផ្លូវការរបស់ Premier League បានបង្ហាញពីកាលវិភាគសម្រាប់សប្តាហ៍ទី១ ដែលមានការបើករដូវកាលដំបូងនាថ្ងៃសុក្រ ទី៩ ខែសីហាខាងមុខនេះ ដែលជាការជួបគ្នារវាងក្រុមរងជើងឯក Liverpool ត្រូវស្វាគមន៍ក្រុមចំណូលថ្មី Norwich City ដែលទើបតែឡើងមកពីលីគ Championship។ ដោយឡែក នាថ្ងៃសៅរ៍ ទី១០ ខែសីហាវិញ ក៏មានការប្រកួតចំនួន ៧គូទៀតផងដែរ ដោយ West Ham ត្រូវជួបជាមួយក្រុមជើងឯក Man City, Borunemouth ប៉ះ Sheffield,Burnley ប៉ះ Southampton, Crystal Palace ប៉ះ Everton, Leicester City ប៉ះ Wolves, Watford ប៉ះ Brighton និង Spur ប៉ះជាមួយ Aston Villa។ ដោយឡែក នាថ្ងៃអាទិត្យក៏មានការប្រកួតចំនួន ២គូទៀតផងដែររួមមាន Newcastle ប៉ះ Arsenal ខណៈដែលគូជក់ចិត្តប្រចាំសប្តាហ៍គឺបិសាចក្រហម Man UTD ត្រូវស្វាគមន៍ក្រុមតោខៀវ Chelsea នៅកីឡដ្ឋាន Old Trafford។

គួរបញ្ជាក់ថា ការប្រកួត English Premier League រដូវកាល ២០១៩/២០២០ នឹងត្រូវចាប់ផ្តើមនាថ្ងៃទី ៩ ខែសីហានេះតទៅ ដោយគ្រោងនឹងបញ្ចប់នាថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២០។ លោកអ្នកក៏អាចចូលទៅឆែកមើលគេហទំព័រ Premier League សម្រាប់កាលវិភាគពេញមួយរដូវកាលបានផងដែរ៕ 

ប្រភព៖ Premier League

កាលវិភាគសប្តាហ៍ទី១
កីឡដ្ឋាន Old Trafford

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]